
- 2021-07-26 20:34:28
- ព័ត៌មាន
ម្ចាស់មេដាយមាសអូឡាំពិកហ្វីលីពីន ទទួលបានប្រាក់រង្វាន់ក្បែរ១លានដុល្លារនិងផ្ទះមួយកន្លែង
- 2021-07-26 20:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយមាសអូឡាំពិកហ្វីលីពីន ទទួលបានប្រាក់រង្វាន់ក្បែរ១លានដុល្លារនិងផ្ទះមួយកន្លែង
ចន្លោះមិនឃើញ
កីឡាការិនី Hidily Diaz បានចារឈ្មោះរបស់ខ្លួនក្នុងប្រវត្តិសាស្រ្ដកីឡារបស់ប្រទេសហ្វីលីពីន បន្ទាប់ពីប្រកួតដណ្ដើមបានមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិកកាលពីយប់មិញ។
Diaz ទទួលបានមេដាយមាសពីប្រភេទកីឡាលើកទម្ងន់ វិញ្ញាសារនារី៥៥គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនីចិន Liao Qiuyun។ នេះជាលើកដំបូងក្នុងរយៈពេល៩៧ឆ្នាំ ដែលហ្វីលីពីនរងចាំឈ្នះមេដាយមាសនៅអូឡាំពិក។
តាមរយៈការសាងជាប្រវត្តិសាស្រ្ដនេះ Diaz នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៦៦ម៉ឺនដុល្លារ និងផ្ទះមួយកន្លែងផងដែរពីរដ្ឋាភិបាល។ មុនការប្រកួត គណៈកម្មការកីឡាហ្វីលីពីនបានធានាផ្ដល់ប្រាក់លើកទឹកចិត្ត២០ម៉ឺនដុល្លារ សម្រាប់អត្តពលិករូបណាឈ្នះមេដាយមាសអូឡាំពិក។ សរុបប្រាក់រង្វាន់ Diaz គ្រោងនឹងទទួលបានក្បែរ១លានដុល្លារទៅហើយ។
កាលពីព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល Diaz ក៏ដណ្ដើមបានមេដាយប្រាក់ផងដែរ។ ហ្វីលីពីនចូលប្រកួតក្នុងអូឡាំពិកដំបូងនៅឆ្នាំ១៩២៤ ពេលដែលអត្តពលិក David Nepomuceno បង្ហាញខ្លួនក្នុងកីឡារត់ប្រណាំងចម្ងាយ១០០និង២០០ម៉ែត្រ៕