
- 2021-08-03 01:23:07
- កីឡាផ្សេងៗ
ហែម គីរី ការអភិវឌ្ឍន៍ក្នុងបច្ចេកទេសកីឡាគឺឡើងតាមដំណាក់កាលមិនមែនអាចជប់បានទេ
- 2021-08-03 01:23:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែម គីរី ការអភិវឌ្ឍន៍ក្នុងបច្ចេកទេសកីឡាគឺឡើងតាមដំណាក់កាលមិនមែនអាចជប់បានទេ
ចន្លោះមិនឃើញ
លោក ហែម គីរី ថាការអភិវឌ្ឍន៍សមត្ថភាពក្នុងបច្ចេកទេសកីឡាគឺត្រូវការពេលវេលា ហើយសមត្ថភាពដែលរីកចម្រើនក៏ឡើងតាមដំណាក់កាលដូចគ្នា កីឡាជំនាញ ឬប្រភេទកីឡាកម្រិតខ្ពស់ហាត់មិនក្រោម១០នោះទេ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានពន្យល់ថា ចំពោះការអភិវឌ្ឍន៍សមត្ថភាពនៅក្នុងកីឡានេះគឺត្រូវការពេលវេលាវែងដូចកីឡាករដែលជោគជ័យលើពិភពលោកប្រើពេលមិនតិចឆ្នាំទេក្នុងការហ្វឹកហាត់។ អាចមានកីឡាករ កីឡាការិនីខ្លះចំណាយពេលខ្ទង់ឆ្នាំឯណោះទើបទទួលបានលទ្ធផលល្អ។
អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា ការហ្វឹកហាត់ទៀតសោធគឺសមត្ថភាពឡើងជាដំណាក់កាល មិនមែនចាប់ហាត់ពីសូន្យភ្លាមបានដល់មេដាយនោះទេវាមិនអាចទៅរួច ឬដូចគេជប់ក្នុងរឿងនោះឡើយ។ ថ្នាក់ដឹកនាំក៏ដូចជាសហព័ន្ធផ្ទាល់គឺចង់បានលទ្ធផលល្អ ឈ្នះមេដាយកម្រិតអន្តរជាតិផ្សេងៗជូនប្រទេសជាតិណាស់ ប៉ុន្តែក៏ត្រូវការពេលវេលាដែរខណៈដែរប្រទេសដែលខ្លាំងស្រាប់ផ្សេងៗក៏ប្រឹងអភិវឌ្ឍន៍ដូចគ្នា។ សហព័ន្ធកំពុងព្យាយាមខ្លាំងបំផុតក្នុងការបណ្ដុះបណ្ដាលសមត្ថភាពកីឡាករ កីឡាការិនី ការសាងសងអាងទឹកតាមបណ្ដាខេត្តដើម្បីស្វែងរកធនធានថ្នាលល្អៗយកមកដុះខាតឲ្យក្លាយជាកីឡាករឆ្នើមអាចឈ្នះមេដាយជូនជាតិបាន។ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិបច្ចុប្បន្នក៏បង្កើនច្រើនម៉ោងជាងមុនទៅទៀត។
រំលឹកដែរថា ព្រឹត្តិការណ៍អូឡាំពិក រដូវក្កៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ នេះខាងកម្ពុជាក៏បានចូលរួមប្រកួតប្រជែងផងដែរក្នុងនោះមាន២ប្រភេទកីឡា ទី១ ហែលទឹក ទី២ អត្តពលកម្ម។ ដោយឡែកទាំងពីរប្រភេទកីឡានេះមិនទទួលបានជ័យជម្នះនោះទេ យ៉ាងណាក៏ធ្វើបានស្ថិតិល្អប្រសើរផងដែរ។ ប៉ុន្តែមហាជនមួយចំនួនហាក់មិនពេញចិត្តលទ្ធផល និងបានរិះគន់ផងដែរ។ ដូច្នេះហើយទើបលោក ហែម គីរី Live វីដេអូពន្យល់លក្ខណៈពិសេសដល់មហាជនបានជ្រាប់ក្នុងវិស័យកីឡាហែលទឹកនេះ៕
វីដេអូរបស់លោក ហែម គីរី