• 2021-08-03 19:15:20
  • កីឡា​ផ្សេង​ៗ

ការ​ពន្យាពេល​ស៊ីហ្គេម​នៅ​វៀតណាម​ ជា​ឱកាស​ក្នុង​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​របស់​ចំបាប់​ជា​ថ្មី​

  • 2021-08-03 19:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​កីឡាចំបាប់​កម្ពុជា​ ថា​ការ​លើក​ពេល​ប្រកួត​របស់​ម្ចាស់ផ្ទះ​វៀតណាម​ ក៏​ជា​រឿង​ល្អ​សម្រាប់​ប្រភេទ​កីឡា​ផ្សេងៗ​ និង​ចំបាប់​ផង​ដែរ​ដែល​មាន​ពេល​ច្រើន​ទៀត​អាច​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ។​

រូបភាព CAMSOC

លោក​ ខេស៊ី បាណេត​ អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​ទោះ​មាន​ការ​ហ្វឹកហាត់​តាម​រយៈ​ Online​ និង​មាន​ការ​ត្រួត​ពិនិត្យ​ក្ដី​ ប៉ុន្តែ​ការ​រីកចម្រើន​ខាង​បច្ចេកទេស​គឺ​មិន​សូវ​បាន​ផល​ល្អឡើយ។​ រីឯ​ភាគី​ខាង​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ វៀតណាម​ គឺ​ពួកគេ​ហ្វឹកហាត់​ជា​លក្ខណៈ​ប្រមូល​ផ្ដុំ។​

អនុប្រធាន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ពន្យាពេល​ស៊ីហ្គេម​ ទៅ​ឆ្នាំ​ក្រោយ​វិញ​នេះ​ក៏​ជា​រឿង​ល្អ​ផង​ដែរ​សម្រាប់​កីឡា​កម្ពុជា​ផង​រួម​ទាំង​ចំបាប់​ដូចគ្នា។​ ព្រោះ​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ក្រុម​កីឡា​ចំបាប់​អាច​នឹង​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ការ​ហ្វឹកហាត់​វិញ​លក្ខណៈ​បិទខ្ទប់។​ មួយ​វិញ​ទៀត​កីឡាករ​ កីឡា​ការិនី​១០​រូប​នឹង​បាន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ដើម្បី​ត្រៀម​ស៊ីហ្គេម​ ទាំង​២លើក​នេះ​ទៀត​ផង។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ ម្ចាស់​ផ្ទះ​វៀតណាម​ សម្រេច​លើក​ពេល​ប្រកួត​កីឡា​ស៊ីហ្គេម​ ចុង​ឆ្នាំ​២០២១​ នេះ​ទៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២​ វិញ។​ ស៊ីហ្គេម​ លើក​ទី៣១​ នេះ​គឺ​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

លោក ខេស៊ី បាណេត កំពុងបំពាក់មេដាយ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់