• 2021-08-04 01:17:37
  • កីឡា​ផ្សេង​ៗ

មិន​ធម្មតា! ​គ្រូ​បង្វឹក​ថ្មី​របស់​សហព័ន្ធ​កីឡា​ចំបាប់កម្ពុជា​ជា​ម្ចាស់មេដាយ​មាស​អូឡាំពិក​

  • 2021-08-04 01:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ មុន​នេះ​បាន​បង្ហោះ​ការ​ស្វាគមន៍​ចំពោះ​ការ​មក​ដល់​របស់​ម្ចាស់​មេដាយ​មាសអូឡាំពិក​ លោក​ Komeil Ghasemi ​ដែលនឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នៅ​ពេល​នេះ។​

ការ​មកដល់របស់លោក Komeil Ghasemi

នៅ​មុន​នេះ​បន្តិច​លោក​ ខេស៊ី បាណេត​ ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ បាន​បង្ហោះពីការ​ស្វាគមន៍​នៅ​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​លោក​ ចំពោះ​ការ​មក​ដល់​របស់​លោក​ Komeil Ghasemi ​ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំពិកមក​កាន់​កម្ពុជា។​ ការ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ​គឺ​ដើម្បី​បង្ហាត់​បង្រៀន​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​លើ​ប្រភេទ​កីឡា​ចំបាប់​។​

លោក​ ធិន​ វិចិត្រ​ អគ្គលេខាធិការ​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ការ​ចុះ​កុងត្រា​ជា​មួយ​លោក​ Komeil Ghasemi ​គឺ​ធ្វើ​ឡើង​រយៈពេល​១ឆ្នាំ​ម្ដង​ ដោយ​ការ​ចំណាយ​ និង​ប្រាក់​ប្រចាំ​ខែ​ជា​ការ​រ៉ាប់រង​ពី​គណៈកម្មការជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)។​

លោក Komeil Ghasemi

បញ្ជាក់​ដែរ​ថា​ លោក​ Komeil Ghasemi ជា​ជនជាតិ​អ៊ីរ៉ង់។​ ជា​កីឡា​កីឡាករ​ដែល​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​ និង​មាន​បទ​ពិសោធ​ជោកជាំ​​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ព្រម​ទាំង​ឈ្នះ​មេដាយ​ជា​ច្រើន​ជូន​ប្រទេស​ជាតិ​រួមមាន​មេដាយ​មាស​ ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​អង់គ្លេស​ មេដាយ​ប្រាក់​នៅ​អូឡាំពិក​ ប្រទេស​ប្រេស៊ីល​ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់