
- 2021-08-16 19:26:31
- កីឡាផ្សេងៗ
២រឿងនេះ ខេស៊ី បាណេត ចំណាយលុយមិនតិចម៉ឺនដុល្លារជួយដល់កីឡាចំបាប់
- 2021-08-16 19:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២រឿងនេះ ខេស៊ី បាណេត ចំណាយលុយមិនតិចម៉ឺនដុល្លារជួយដល់កីឡាចំបាប់
ចន្លោះមិនឃើញ
លោក ខេស៊ី បាណេត ក្នុងខែសីហា ២០២១ នេះចំណាយថវិកាផ្ទាល់ខ្លួនមិនតិចម៉ឺនដុល្លារទេជួយកីឡាចំបាប់ដូចជាទី១ ទិញស្បែកជើងកម្រិតស្តង់ដារអន្តរជាតិ ៣៧គូ ទី២ ទិញឡានជូនគ្រូបង្វឹកអ៊ីរ៉ង់ទុកប្រើប្រាស់សម្រាប់ទៅបង្វឹកសិស្ស។
លោក ខេស៊ី បាណេត ដែលជាអនុប្រធានសហព័ន្ធចំបាប់រូបនេះគឺស្រឡាញ់ខ្លាំងលើវិស័យកីឡា ជាពិសេសចំបាប់នេះតែម្ដង។ រាល់ការប្រកួតប្រកួត ឬកម្មវិធីផ្សេងៗរបស់សហព័ន្ធចំបាប់កម្របាត់មុខលោកណាស់។
បុរសដែលនិយាយខ្មែរបានយ៉ាងល្អរូបនេះតែងតែចូលរួមលើកស្ទួយវិស័យកីឡាចំបាប់ជាបន្តបន្ទាប់ក្នុងនោះមានទាំងថវិកា និងកម្លាំងថែមទៀតផង។ ថ្មីៗនេះក្នុងខែសីហា ២០២១ លោកបានបានធ្វើរឿង២ដែលចំណាយមិនតិចម៉ឺនដុល្លារ ទី១ ទិញស្បែកជើងផលិតផលអាមេរិក និងជាស្បែកជើងកម្រិតស្តង់ដារអន្តរជាតិ ៣៧គូ ដែលចំណាយថវិកា ៦០០០ដុល្លារ ទី២ ទិញឡានម៉ាក់ព្រុស (Prius) មួយគ្រឿងជូនគ្រូចំបាប់ថ្មីជនជាតិអ៊ីរ៉ង់ ដែលគេដឹងថាតម្លៃលើទីផ្សារខ្ទង់១ម៉ឺនដុល្លារឡើងទៅ។ ឡាននេះដែរផ្ដល់ជូនគ្រូជម្រើសជាតិថ្មីប្រើប្រាស់សម្រាប់បំពេញភារកិច្ចទៅបង្ហាត់បង្រៀនកីឡាករចំបាប់។
បញ្ជាក់ដែរថា លោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ហើយលោកក៏ជានាយកវិទ្យាស្ថាន CamEd Business School ផងដែរ៕