
- 2021-08-17 17:20:00
- កីឡាផ្សេងៗ
ស្រណោះណាស់! សិស្សគុនល្បុក្កតោសម្ដែងស្នៀតមុខមឈូសមុនបូជាព្រឹទ្ធាចារ្យ រស់ សេរី
- 2021-08-17 17:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រណោះណាស់! សិស្សគុនល្បុក្កតោសម្ដែងស្នៀតមុខមឈូសមុនបូជាព្រឹទ្ធាចារ្យ រស់ សេរី
ចន្លោះមិនឃើញ
ពិតជាស្រណោះ និងស្ដាយខ្លាំងណាស់សិស្សគុនល្បុក្កតោនៅសៀមរាប បានចូលរួមសម្ដែងក្បាច់ស្នៀតផ្សេងៗនៅមុខមឈូសព្រឹទ្ធាចារ្យ រស់ សេរី ប្រធានសាលាគុនល្បុក្កតោអង្គរមានឫទ្ធិ៍ មុនបូជាសពកាលពីថ្ងៃសៅរ៍ ទី១៥ សីហា ២០២១ នេះ។
បើតាមការបង្ហោះនៅលើហ្វេសបុក និង Tiktok ឈ្មោះ ounvansak123 កាលពីពេលថ្មីៗនេះគឺមានសិស្សគុនល្បុក្កតោជាច្រើនបានមកចូលរួមក្នុងពិធីបុណ្យរបស់លោកព្រឹទ្ធាចារ្យ រស់ សេរី ជាពិសេសថ្ងៃបូជាសពតែម្ដង។
សិស្សគុនទាំងនោះបានបង្ហាញក្បាច់ស្នៀតជាច្រើននៅនឹងមុខមេនបូជារបស់ព្រឹទ្ធាចារ្យ រស់ សេរី។ ដែលនេះជាការបង្ហាញនូវទឹកចិត្តគោរពដឹងគុណ ការស្រឡាញ់របស់លោកគ្រូមកលើសិស្ស និងការចំណាយពេលក្នុងការបង្ហាត់បង្រៀន ថែរក្សាក្បាច់គុនបុរាណរបស់ខ្មែរមួយនេះមកដល់បច្ចុប្បន្ន។ ការសម្ដែងនេះក៏ជាការលាលោកគ្រូជារៀងរហូតផងដែរ។
ក្រៅតែពីសិស្សគុននៅឯសៀមរាបហើយនោះក៏មានសិស្សគុនផ្សេងៗទៀតដូចជាលោក ហ៊ុន ច័ន្ទរាជ្យ សំ ថារ័ត្ន ឌឺរេច និងថ្នាក់ដឹកនាំសហព័ន្ធគុនល្បុក្កតោផងដែរដែលបង្ហាញពីទឹកចិត្ត និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធាចារ្យ។
រំលឹកដែរថា ព្រឹទ្ធាចារ្យ រស់ សេរី បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៦៦ឆ្នាំដោយរោគាពាធ។ ព្រឹទ្ធាចារ្យជាប្រធានសាលាគុនល្បុក្កតោអង្គរមានឫទ្ធិ៍ ខេត្តសៀមរាប និងជាជំនួយការក្រសួងវប្បធម៌ និងវិចិត្រសិល្ប៕
វីដេអូ៖