• 2021-08-23 19:32:59
  • កីឡា​ផ្សេង​ៗ

កីឡា​ការិនី​២រូប​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី៣​

  • 2021-08-23 19:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​ជម្រើស​ជាតិកម្ពុជា ​២រូប​រួម​មាន​ ប៉ាល់​ ឆរស្មី​ និង​ ថន សុម៉ាវត្តី​ ថា​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ នេះ​មាន​សារសំខាន់​ ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​ និង​អរគុណ​ចំពោះ​ការ​គិតគូរ​ពី​សមត្ថភាព​ប្រជាពលរដ្ឋ។​

រូបភាពហ្វេសបុក ប៉ាល់ ឆរស្មី

កីឡា​ការិនី​ ប៉ាល់​ ឆរស្មី​ មក​ពី​សហព័ន្ធ​កីឡា​វ៉ូវីណាម​ លើក​ឡើង​ថា​ ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ចំពោះ​ពួកគេ​ ព្រោះ​ឲ្យ​ច្បាស់​ថា​ម្នាក់ៗ​មានប្រព័ន្ធ​ភាព​សាំង​ក្នុង​ការ​ប្រឆាំង​ជំងឺ​កូវីដ​។​ មួយ​វិញ​ទៀត​គឺ​ធ្វើ​ឲ្យ​ក្រុម​កីឡា​កីឡា​ជម្រើស​ជាតិ​មានឱកាស​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ឡើង​វិញ​បាន​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ រួច​ហើយដើម្បី​ត្រៀម​ការ​ប្រកួត​នានា។​

រូបភាព CAMSOC

ចំណែក​កីឡា​ការិនី​ ថន សុម៉ាវត្តិ​ មក​ពី​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុងវិញ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា​ ការ​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ នេះ​រឹតតែ​ធ្វើ​ឲ្យ​រូប​គេ​មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ហ្វឹកហាត់​ និង​មិន​សូវ​ប្រឈម​ចំពោះ​ការ​ចេញ​ក្រៅ​ដូច​ជា​ការ​ប្រកួត​ផ្សេងៗ​ ប៉ុន្តែ​រូប​គេ​នៅ​តែ​បន្ត​ប្រុង​ប្រយ័ត្ន​ថែរក្សា​អនាម័យ។​ ប៉ាល់​ ឆរស្មី​ និង​ សុម៉ាវត្តី​ ថ្លែង​អំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ចំពោះប្រជាពលរដ្ឋ​ជា​ពិសេស​ក្រុម​កីឡា​ជម្រើស​ជាតិដែលត្រូវហ្វឹកហាត់ត្រៀម​ការ​ប្រកួត​ធំៗតំណាងប្រទេសនៅពេលខាងមុខ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​គណៈកម្មាធិការជាតិរៀបចំការប្រកួត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោម​កិច្ច​ស​ហ​ការ​ជា​មួយ​ក្រុម​ការ​ងារ​វ៉ាក់​សាំង នៃ​ក្រ​សួង​ការ​ពារ​ជាតិ ​បាន​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ប្រភេទ AstraZeneca ដូស​ជំ​រុញ ឬ​ដូស​ទី​៣​ ជូន​ថ្នាក់​ដឹ​ក​នាំ មន្ដ្រី​កីឡា គ្រូ​បង្វឹក និង​កី​ឡា​ករ​-​កី​ឡា​កា​រិនី និង​មន្ដ្រី​ពាក់​ព័ន្ធ​សរុប ១,២២៩នាក់ នៅ​ព​ហុ​កី​ឡ​ដ្ឋាន​ជាតិ​ម​រ​តក​តេ​ជោ៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់