
- 2021-08-30 02:51:04
- កីឡាផ្សេងៗ
អាងហែលទឹកកម្រិតអន្តរជាតិនៅបាត់ដំបងសាងសង់រួចរាល់ ប៉ុន្តែមិនទាន់កំណត់ថ្ងៃទទួល
- 2021-08-30 02:51:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាងហែលទឹកកម្រិតអន្តរជាតិនៅបាត់ដំបងសាងសង់រួចរាល់ ប៉ុន្តែមិនទាន់កំណត់ថ្ងៃទទួល
ចន្លោះមិនឃើញ
សមិទ្ធផលថ្មីរបស់សហព័ន្ធខ្មែរកីឡាហែលទឹក គឺអាងកម្រិតអន្តរជាតិតម្លៃខ្ទង់២លានដុល្លារសាងសង់រួចរាល់ហើយនៅពេលនេះ ប៉ុន្តែអគ្គលេខាធិការមិនទាន់បានបញ្ជាក់ថានឹងធ្វើពិធីទទួលជាផ្លូវការពេលណានោះទេ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា នៅពេលនេះអាងហែលនៅឯខេត្តបាត់ដំបងគឺសាងសង់រួចរាល់ហើយ នៅតែការបំពាក់សម្ភារមួយចំនួនបន្ថែមប៉ុណ្ណោះ។ មុនដល់ការទទួលយកពីក្រុមហ៊ុនសាងសង់នោះគឺលោកនឹងចុះត្រួតពិនិត្យផ្ទាល់ម្ដង។
អគ្គលេខាធិការខាងលើនេះបន្តលើកឡើងទៀតថា នេះដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ផងទើបមានការរំខានដល់ការសាងសង់នៅប្រមាណ៣-៤ខែចុងក្រោយនេះ។ ប៉ុន្តែយ៉ាងណាក៏មិនបានយឺតយ៉ាវអ្វីនោះដែរ ពោលចប់តាមផែនការមានរយៈពេល២ឆ្នាំក្នុងសាងសង់នេះ។
រំលឹកដែរថា អាងហែលទឹកកម្រិតអន្តរជាតិនៅឯខេត្តបាត់ដំបងនេះចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៩។ ចំពោះថវិកាសាងសង់អាងហែលទឹកនេះខ្ទង់២លានដុល្លារ។ ពិធីទទួលយកអាងជាផ្លូវការសហព័ន្ធនៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕