
- 2021-08-31 19:40:24
- កីឡាផ្សេងៗ
សហព័ន្ធទោចក្រយាន៖ ការអប់រំសុខភាពផ្លូវចិត្តកីឡាករជាផ្នែកសំខាន់មួយក្នុងការហ្វឹកហាត់
- 2021-08-31 19:40:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធទោចក្រយាន៖ ការអប់រំសុខភាពផ្លូវចិត្តកីឡាករជាផ្នែកសំខាន់មួយក្នុងការហ្វឹកហាត់
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទោចក្រយានគឺបានបូកបញ្ចូលផងដែរលើការអប់រំសុខភាពផ្លូវចិត្តដល់ក្រុមកីឡាករ កីឡាការិនី៩នាក់ដែលកំពុងបោះជំរំហ្វឹកហាត់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បន្ថែមពីលើការហាត់បច្ចេកទេស។
លោក អ៊ុច សុខវិបុល គ្រូទោចក្រយានបានលើកឡើងថា ការដាក់នូវយុទ្ធសាស្ត្រអប់រំសុខភាពផ្លូវចិត្តលើការហាត់បច្ចេកទេសបន្ថែមនេះគឺមានសារសំខាន់ណាស់ដល់ក្រុមកីឡាករ កីឡាការិនីថ្មីៗទើបមានបទពិសោធ។ ការអប់រំផ្លូវចិត្តនេះគឺធ្វើឲ្យពួកគេមានភាពរីកចម្រើនលឿនលើការហ្វឹកហាត់ ធ្វើឲ្យម្នាក់ៗមានទំនុកចិត្ត មោះមុតក្នុងការហ្វឹកហាត់ខ្លាំងជាងមុន និងរឹតតែមានទំនុកចិត្តលើខ្លួនឯង។
ចំពោះកីឡាករ កីឡាការិនីថ្មីៗមានបទពិសោធតិចតួចដូច្នេះ ការដាក់បញ្ចូលនូវយុទ្ធសាស្ត្រអប់រំផ្លូវចិត្តនេះគឺមានប្រយោជន៍ និងជំរុញដល់ពួកគេបានច្រើនដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីលក្ខណៈធំៗដូចជាស៊ីហ្គេមពេលខាងមុខនេះជាដើម។
រំលឹកដែរថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បច្ចុប្បន្ននេះមិនត្រឹមតែបញ្ជូនកីឡាករទៅហ្វឹកហាត់នៅប្រទេសបារាំងនោះទេ គឺមានការបោះជំរំហ្វឹកហាត់ផ្សេងៗទៀតនៅឯស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ ចំពោះក្រុមដែលហ្វឹកហាត់នៅសៀមរាបនេះគឺមានចំនួន៩នាក់៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023