• 2021-09-02 21:44:08
  • ប្រដាល់

Khabib ថា Ring Girl ជា​មនុស្ស​ដែល​គ្មាន​ប្រយោជន៍​​បំផុត​ក្នុង​កម្មវិធី​ប្រដាល់

  • 2021-09-02 21:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khabib Nurmagomedov បាន​រិះគន់​ចំពោះ​ Ring Girl ដោយ​ចោទ​ថា ពួក​គេ​​គឺ​ជា​មនុស្ស​​គ្មាន​ប្រយោជន៍​បំផុត​ក្នុង​កម្មវិធី​ប្រដាល់។

ជា​ការ​ពិត​ Ring Girl ត្រូវ​បាន​​គេ​ប្រើប្រាស់​ទាំង​ក្នុង​កម្មវិធី​ប្រដាល់​គុន​ចម្រុះ និង​ប្រដាល់​ទូទៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ដែល​ឲ្យ​​នារី​ស្អាត​ទាំង​នោះ​ទៅ​លើក​​​ផ្លាក​ទឹក​គឺ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត​ទៅ​កាន់​អ្នក​ទស្សនា។

ប៉ុន្តែ​ចំណុច​នេះ​អតីត​ជើង​ឯក UFC គឺ Khabib យល់​ឃើញ​ថា មិន​បាន​ការ។ និយាយ​ក្នុង​កម្មវិធី​មួយ​ Khabib លើក​ឡើង​ថា គេ​មិន​ចង់​សំដៅ​​ទៅ​នរណា​ម្នាក់​​ទេ។ Ring Girl គឺ​ជា​មនុស្ស​គ្មាន​ប្រយោជន៍​ឬ​មិន​ចាំបាច់​បំផុត​ក្នុង​កម្មវិធី​ប្រដាល់។ តើ​ការងារ​របស់​ពួក​គេ​ជា​អ្វី? គេ​អាច​បង្ហាញ​​ចំនួន​ទឹក​​លើ​​អេក្រង់​​បាន​ ចាំបាច់​ប្រើ Ring Girl ធ្វើ​អ្វី។

ការ​បញ្ចេញ​មតិ​បាន​នេះ​បាន​ធ្វើ​ឲ្យ​ Ring Girl នៅ​ស្ថាប័ន UFC មួយ​ចំនួន​អស់​សំណើច​​ហួស​ចិត្ត​លើ​បណ្ដាញ​សង្គម។ ទាក់ទិន​នឹង​រឿង​នេះ​វីរបុរស​របស់ UFC លោក Michael Bisping បាន​​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា Ring Girl ​គឺ​ជា​គ្រឿង​បន្ថែម​មួយ​​ក្នុង​កម្មវិធី។ ​ពួក​គេ​មាន​យូរ​មក​ហើយ​ក្នុង​​កម្មវិធី​ប្រដាល់​ផ្សេង ហើយ​ក៏​ជា​ការ​កម្សាន្ត​មួយ​ផង​ដែរ។ Ring Girl ក៏​អាច​រក​ចំណូល​ពី​​​ម្ចាស់​ឧបត្ថម្ភ​​គាំទ្រ​ផ្សេង​ៗ​បាន​ផង​ដែរ៕ ​​​

ប្រភព៖ sportbible ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់