• 2021-09-28 17:15:00
  • ប្រដាល់

គុនខ្មែរអលស្តារវគ្គ២ ​ដំណើរ​ការ​រៀបចំ​ដល់​ណា​ហើយ​

  • 2021-09-28 17:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ ម្ចាស់​កម្មវិធី​ គុនខ្មែរអលស្តារ (Kun Khmer All Star)​ ថា​នៅ​ពេល​នេះ​ដំណើរ​ការ​រៀបចំ​ការ​ប្រកួត​នេះ​បាន​ប្រហែល​ ៧០%​ ទៅ​ហើយ​ និង​កំពុង​ស្វះស្វែង​រក​អ្នក​ឧបត្ថម្ភ​បន្ថែម​ដើម្បី​គ្រប់គ្រាន់​លើ​ការ​ចំណាយ។​

រូបភាពហ្វេសបុកលោក ស៊ន អេលីត

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា​ ដំណើរ​ការ​រៀបចំ​ការ​ប្រកួត​គុនខ្មែរអលស្តារវគ្គ២​ នេះ​បាន​ប្រហែល​ ៧០%​ លើ​ការ​តុបតែង​ សម្ភារ​ បច្ចេកទេស​ផ្សេង​ ដោយ​ឡែក​ចំពោះ​បេក្ខភាព​ប្រកួត​វិញ​រួចរាល់​អស់​ហើយ។​ ប៉ុន្តែ​ចំពោះ​បេក្ខភាព​ ឬ​កីឡាករ​ចូលរួម​នេះ​ក៏​មាន​ការ​ត្រៀម​ទុក្ខ​ផង​ដែរ​ក្នុង​ករណី​មាន​ការ​ដោះដូរ​ដោយ​ចៃដន្យ​ណា​មួយ​ភ្លាមៗ​នោះ។​

រូបភាព យឹម សុវឌ្ឍនា

គ្រូ​ប្រដាល់​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ខាង​លើ​បន្ថែម​ទៀត​ថា​ បញ្ហា​ប្រឈម​ខ្លះៗ​នោះ​គឺ​ការ​មិនទាន់​មាន​ក្រុមហ៊ុន​ ឬ​អ្នក​ឧបត្ថម្ភ​ធំៗ​ឲ្យគ្រប់គ្រាន់ដល់​កម្មវិធី​ក្នុង​ការ​ចំណាយ​ជា​ច្រើន​នៅ​ពេល​ប្រកួត​ដូច​ជា​តម្លៃ​ខ្លួន​កីឡាករ​ និង​បច្ចេកទេស​ផ្សេងៗនៅឡើយទេ។​ គ្រូ​របស់​ សែន​ រ៉ាដេត​ រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ចាប់​អារម្មណ៍​កម្មវិធី​ប្រដាល់​មួយ​នេះហើយ​ចង់​ចូលរួម​ឧបត្ថម្ភ​ ឬ​ផ្សព្វផ្សាយ​សូម​ទំនាក់ទំនង​មក​កាន់​លោក​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​ការងារ​គុនខ្មែរអលស្តារ​ផង​ដែរ។​

រូបភាព យឹម សុវឌ្ឍនា

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ គុនខ្មែរអលស្តារ​ គឺ​រៀបចំ​បង្កើត​ឡើង​ដោយ​លោក​ ស៊ន​ អេលីត។​ កម្មវិធី​នេះ​បាន​ប្រកួត​រួច​១ដង​ហើយ​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​កក្កដា​ ២០២១។​ ចំណែក​ គុនខ្មែរអលស្តារ​ វគ្គ២​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧​ ខែ​តុលា​ ២០២១​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់