
- 2021-09-30 21:53:20
- កីឡាផ្សេងៗ
វ៉ាត់ ចំរើន៖ លើលោកនេះគ្មានអ្វីប្រសើរជាងការចែករំលែកចំណេះដឹងនោះទេ
- 2021-09-30 21:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន៖ លើលោកនេះគ្មានអ្វីប្រសើរជាងការចែករំលែកចំណេះដឹងនោះទេ
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន លើកឡើងក្នុងពិធីបិទ វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវ ម្សិលមិញនេះថា លើលោកនេះគ្មានអ្វីប្រសើរជាងការចែករំលែកចំណេះដឹងនោះទេ ការអប់រំ គឺសំខាន់ណាស់ សម្រាប់សង្គមជាតិ ដើម្បីឲ្យក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរ មានចរិតលក្ខណៈល្អ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC បានលើកឡើងថា «ខ្ញុំពិតជារីករាយ ដែលបានជួបជុំជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការចែករំលែកនូវអ្វីដែលជាបទពិសោធ ហើយជាការសិក្សារៀនសូត្រស្វែងយល់ពីចំណេះដឹងថ្មីៗបន្ថែម នៅក្នុងតំណែងវិជ្ជាជីវៈរបស់យើង ដើម្បីចែករំលែកគ្នាទៅវិញទៅមក»។
អ្នកជំនាញផ្នែកកីឡាខាងលើបន្តលើកឡើងទៀតថា «នៅលើលោកយើងនេះ គ្មានអ្វីប្រសើរជាងការចែករំលែកនូវការអប់រំនេះទេ ដែលធ្វើឲ្យយើងចេះគោរពគ្នា មានសីលធម៌ មានគោលការណ៍ ចេះរស់នៅសុខដុមរមនាជាមួយគ្នា។ អីចឹងការអប់រំ គឺសំខាន់ណាស់ សម្រាប់សង្គមជាតិរបស់យើង ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរ មានចរិតលក្ខណៈល្អ។ យើងត្រូវចេះរួបរួមគ្នា ចេះស្រឡាញ់គ្នា ចេះអត់ឱនឲ្យគ្នា ដែលការចេះអត់ឱនឲ្យគ្នានេះហើយ នឹងប្រែក្លាយបញ្ហាធំមកជាបញ្ហាតូច ហើយពីបញ្ហាតូចមកជាគ្មានបញ្ហា»។
លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា នៃ NOCC បានឲ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កន្លងមកថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគីរី។ វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom និងមានរយៈពេល៤ថ្ងៃ៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023