/6164f3fcc43c5_1634005980_medium.jpg)
- 2021-10-11 19:40:01
- កីឡាផ្សេងៗ
វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពី រដ្ឋបាលកីឡា លើកទី៣ ធ្វើឡើងនៅខេត្តកែប
- 2021-10-11 19:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពី រដ្ឋបាលកីឡា លើកទី៣ ធ្វើឡើងនៅខេត្តកែប
ចន្លោះមិនឃើញ
វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពី រដ្ឋបាលកីឡា លើកទី៣ បន្តធ្វើនៅខេត្តកែបដែលធ្វើឡើងតាមប្រព័ន្ធ Online គឺចាប់ពីថ្ងៃទី១១ ដល់ ១៤ ខែតុលា ឆ្នាំ២០២១។
វគ្គរដ្ឋបាលកីឡានេះធ្វើឡើង២លើករួចមកហើយ គឺនៅភ្នំពេញ និងខេត្តតាកែវ និងបន្តទៅធ្វើខេត្តកែប មុននឹងបន្តទៅ១ខេត្តចុងក្រោយ ដែលគ្រោងធ្វើឡើងនៅខេត្តរតនគីរី នាពេលខាងមុខ។ វគ្គសិក្សានេះ ធ្វើឡើងសម្រាប់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅតាមរាជធានីខេត្តខាងលើ ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមពីគ្រូឧទ្ទេសចំនួន៣រូប។
លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា NOCC បញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការរបស់ NOCC ប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី៣ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ និងលើកទី២ នៅខេត្តតាកែវកន្លងមកថ្មីៗនេះ។ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ប្រឹងប្រែងសិក្សាស្វែងយល់ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គឲ្យបានល្អប្រសើរ ជាពិសេសគឺសូមអោយសិក្ខាកាមសាកសួរអោយបានច្រើន ដើម្បីឲ្យគ្រូឧទ្ទេសពន្យល់បញ្ជាក់បន្ថែមឲ្យបានយល់ច្បាស់ ដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅប្រើប្រាស់ក្នុងការងារ កាន់តែមានប្រសិទ្ធភាពខ្ពស់។
រំលឹកដែរថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពី រដ្ឋបាលកីឡា នេះនៅក្នុងខេត្តកែបនេះជាលើកទី៣ នៃកម្មវិធីដែលរៀបចំដោយ NOCC ។ វគ្គសិក្សានេះធ្វើឡើងរយៈពេល ៤ថ្ងៃចាប់ពីតាមប្រព័ន្ធ Online៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023