
- 2021-10-19 19:49:10
- ប្រដាល់
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ១ម៉ឺនុដុល្លារ អាជ្ញាកណ្ដាល ចៅក្រមនៅស្ទើរអត់ដាក់ឲ្យធ្វើទេ
- 2021-10-19 19:49:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ១ម៉ឺនុដុល្លារ អាជ្ញាកណ្ដាល ចៅក្រមនៅស្ទើរអត់ដាក់ឲ្យធ្វើទេ
ចន្លោះមិនឃើញ
ដោយសារតែមានបញ្ហារិះគន់ច្រើននៅវគ្គ៨នាក់ចុងក្រោយកន្លងទៅខាងស្ថានីយ និងសហព័ន្ធ បានបើកកិច្ចប្រជុំក្រោយចប់ប្រកួតពិនិត្យលទ្ធផលឡើងវិញ និងរឿងសំខាន់មួយទៀតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះចៅក្រមណាដាក់ពិន្ទុមិនច្បាស់លាស់មិនអនុញ្ញាតឲ្យធ្វើគូខ្សែក្រវាត់ទេ។
លោក តាំង លីហួរ តំណាងផ្នែកប្រដាល់នៅ PNN បានឲ្យដឹងថា រៀងរាល់មួយខែម្ដងគឺស្ថានីយ និងសហព័ន្ធតែងតែប្រជុំជាមួយមន្ត្រី បុគ្គលិកខាងប្រដាល់នេះជានិច្ចពាក់ព័ន្ធទៅនិងការដាក់ពិន្ទុ ឬកិច្ចការផ្សេងៗ។
ដោយសារតែឃើញមានបាតុភាពមិនពេញចិត្តលទ្ធផលប្រកួតវគ្គ៨នាក់ចុងក្រោយកម្មវិធីខ្សែក្រវាត់ និងមានផ្ទុះការរិះគន់ សហព័ន្ធបានក៏ពិនិត្យមើលការប្រកួតឡើងវិញហើយបានរក្សាលទ្ធផល អេលីត ចំរើន វ៉ាន់ វឿន ដូចមុនដដែល ព្រោះឃើញថាឈ្នះពិតប្រាកដ។ ដូច្នេះហើយជាដំណោះស្រាយ ឬវិធានការកុំឲ្យមានការរិះគន់ទៀតនោះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះចំពោះចៅក្រម ឬអាជ្ញាកណ្ដាលណាដែលភាពស្រពិចស្រពិលគឺមិនអនុញ្ញាតឲ្យធ្វើក្នុងគូនេះឡើយ។
រំលឹកដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ១ម៉ឺនដុល្លាររបស់ PNN នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះហើយ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ បឺត សង្ឃឹម ប៉ះ ប៊ុន សុធា អេលីត ចំរើន ប៉ះ ធន់ អេងឡៃ៕