• 2021-11-02 00:15:59
  • កីឡា​ផ្សេង​ៗ

ហាប់គីដូ៖​ ទោះ​ខាន​សម្ដែង​​យូរ​ ប៉ុន្តែ​នៅ​តែ​ទទួល​បាន​សរសើរ​ពី​ថ្នាក់​ដឹកនាំ

  • 2021-11-02 00:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់គីដូ​ ថា​បើ​ទោះ​អាក់ខាន​សម្ដែង​យូរ​ និង​ខានហ្វឹកហាត់​ជុំ​គ្នា​ក្ដី​ ប៉ុន្តែ​ក្រុម​កីឡាករ​ កីឡា​ការិនី ​នៅ​តែ​មាន​ភាព​រហ័សរហួន​ និង​ធ្វើ​បាន​ល្អ​ទទួល​បានការ​សរសើរ​ពី​ថ្នាក់​ដឹកនាំ។​

ទិដ្ឋភាពសម្ដែង

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​៣១​ វិច្ឆិកា​ កន្លង​ទៅ​នេះ​ក្រុម​កីឡា​ហាប់គីដូ​បាន​ការ​អនុញ្ញាត​ឲ្យ​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​កីឡាយុទ្ធសិស្ប៍​ ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ ស ខេង។​

អ្នក​កីឡា​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ពេលវេលា​ហ្វឹកហាត់​បាន​តិចតួច​ និង​ម្នាក់ៗ​ឆ្លៀត​ពី​ការងារ​មែន​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ខំប្រឹង​ប្រែង​ហាត់​ដោយ​យក​ចិត្ត​ទុកដាក់​ និង​បង្ហាញ​ក្នុង​ពិធី​បាន​យ៉ាង​ល្អ។​ បន្ទាប់​ពី​ការ​សម្ដែង​នោះ​ដែរ​គឺ​ឯកឧត្ដម​ ជា​ ប៊ុនហេង​ ក៏​បាន​សរសើរ​ពី​ភាព​រហ័សរហួន​ ការ​សម្ដែង​សម​ខណៈ​ដែរ​ផ្នែក​កីឡា​ត្រូវ​បាន​ផ្អាក​មួយ​រយៈពេល​ធំ​ដោយ​សារ​កូវីដ ១៩។​

ទិដ្ឋភាពសម្ដែង

រលឹក​ដែរ​ថា​ ក្រុម​កីឡា​ហាប់គីដូ​ បាន​ការ​អនុញ្ញាត​ឲ្យ​ចូលរួម​សម្ដែង​ស្នៀត​ពិសេសៗ​របស់​ខ្លួន​ដូច​ជា​ការ​ក្បាច់​ទាត់​ ក្បាច់​ការពារ​ខ្លួន​ និង​វ៉ៃ​ឥដ្ឋ​ជា​ដើម​កាល​ពី​ថ្ងៃ​បិទ​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ ស ខេង​ លើក​ទី៤ នៅទិលានវ៉ៃសី របស់ក្រសួងមហាផ្ទៃ កាល​ពី​ថ្ងៃទី៣១ ខែ​វិច្ឆិកា ២០២១៕​

ទិដ្ឋភាពសម្ដែង

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់