
- 2021-11-08 01:54:26
- កីឡាផ្សេងៗ
ឃឺន ចន្ទចរិយ៉ា ក្លាយជាជើងឯកហែលទឹកវិញ្ញាសា ៣០០០ម៉ែត្រ ប្រើពេលជាង ៤៥នាទី
- 2021-11-08 01:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃឺន ចន្ទចរិយ៉ា ក្លាយជាជើងឯកហែលទឹកវិញ្ញាសា ៣០០០ម៉ែត្រ ប្រើពេលជាង ៤៥នាទី
ចន្លោះមិនឃើញ
កីឡាការិនី ឃឺន ចន្ទចរិយា ក្លាយជាជើងឯកហែលទឹកទីឆ្ងាយ លើវិញ្ញាសា ៣០០០ម៉ែត្រ បន្ទាប់ពីធ្វើបានថេរវេលា ៤៥:០៨.៩៦ កាលពីម្សិលមិញនេះនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានមរតកតេជោ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ការប្រកួតហែលទឹកទីឆ្ងាយនេះធ្វើឡើងដើម្បីរំលឹកឡើងវិញលើវិញ្ញាសាមួយនេះ ពីព្រោះធ្លាប់ប្រកួតពីមុនមកនៅទន្លេមុខព្រះបរមរាជវាំង។ មួយវិញទៀតដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីក្នុងអំឡុងពេលបិទខ្ទប់នេះផង។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា លោកពិតជាមានចិត្តសប្បាយរីករាយចំពោះការប្រកួតមួយនេះ ដោយសារតែមើលឃើញពីភាពរីកចម្រើន ការកើនឡើងសមត្ថភាពរបស់ក្រុមកីឡាករ កីឡាការិនីក្មេងៗដែលធ្វើបានល្អ។
រំលឹកដែរថា កាលពីម្សិលមិញនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកួតជើងឯកហែលទឹកទីឆ្ងាយ (Open Water) លើ២វិញ្ញាសា ៥០០០ និង ៣០០០ម៉ែត្រនៅពហុកីឡដ្ឋានមរតកតេជោ។
វិញ្ញាសា ៥០០០ម៉ែត្រ (ផ្នែកបុរស)
លេខ១ កីឡាករ ឌឿន រ៉ាត់ធីឌុន ថេរវេលា ១:១០:០៣.៣០
លេខ២ កីឡាករ ហែម ប៉ុច ថិរៈវវេលា ១:១០:០៣.៦៧
លេខ៣ កីឡាករ ទួន ទិត្យសត្យា។
វិញ្ញាសា ៣០០០ម៉ែត្រ (ផ្នែកនារី)
លេខ១ កីឡាការិនី ឃឺន ចន្ទចរិយ៉ា ថេរវេលា ៤៥:០៨.៩៦
លេខ២ កីឡាការិនី កាំង មុយនីន
លេខ៣ កីឡាការិនី សុខ វរល័ក្ខណ៍ ដែលអ្នកទាំងពីរធ្វើសម្រេចក្នុងថិរៈវេលា ៤៥នាទីដែរ តែចាញ់លេខ១ ត្រឹម៣ទៅ៤វិនាទីប៉ណ្ណោះ៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023