/618ccef53bf86_1636617960_medium.jpg)
- 2021-11-11 01:15:58
- កីឡាផ្សេងៗ
NOCC សង្ឃឹមថាវគ្គរដ្ឋបាលកីឡានៅរតនគីរីនឹងលើកចិត្តសិក្ខាកាមចូលរួមកិច្ចការស្ម័គ្រចិត្ត ស៊ីហ្គេម ២០២៣
- 2021-11-11 01:15:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC សង្ឃឹមថាវគ្គរដ្ឋបាលកីឡានៅរតនគីរីនឹងលើកចិត្តសិក្ខាកាមចូលរួមកិច្ចការស្ម័គ្រចិត្ត ស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) វគ្គសិក្សាខ្លី «រដ្ឋបាលកីឡា» ដែលធ្វើឡើងនៅខេត្តរតនគីរីនេះនឹងជួយជំរុញលើកទឹកចិត្តមន្ត្រីកីឡានានានៅទីនោះឲ្យចូលរួមកិច្ចការងារស្ម័គ្រនៅស៊ីហ្គេម ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា វគ្គសិក្សា «រដ្ឋបាលកីឡា» នេះជាលើកទី២ ហើយសម្រាប់ខេត្តរតនគីរី ខណៈលើកទី១ បានធ្វើឡើងប្រហែល១០ឆ្នាំមុន។ វគ្គសិក្សានេះក៏ជាលើកទី៤ សម្រាប់ឆ្នាំ២០២១ នេះដែរដែល NOCC បានបើកកន្លងទៅ។
ឯកឧត្ដមបន្ថែមទៀតថា បើទោះជាបរិបទកូវីដក្ដី ប៉ុន្តែ NOCC នៅតែបន្តនិរន្តរភាពនៃការបង្កើតវគ្គនេះឡើង ដោយគ្រាន់តែប្ដូរពីការចុះផ្ទាល់មកតាមរយៈ Online ទៅវិញ។ ចំពោះវគ្គសិក្សានេះគ្រូឧបទេសគឺចែករំលែកនូវចំណេះដឹងផ្សេងបន្ថែមដូចជាគុណតម្លៃកីឡា បច្ចេកទេសជំនាញ រដ្ឋបាលកីឡា ទ្រឹស្ដីកីឡាជាដើម។ អ្នកជំនាញផ្នែកកីឡារូបនេះសង្ឃឹមថា បន្ទាប់ពីបញ្ចប់ទៅសិក្ខាកាមនានានឹងចូលរួមលើការងារស្ម័គ្រនៅស៊ីហ្គេម ២០២៣ ដែលត្រូវការកម្លាំងជាច្រើនដើម្បីរៀបចំ។
រំលឹកដែរថា វគ្គសិក្សាខ្លី «រដ្ឋាបាលកីឡា» លើកទី៤ នេះធ្វើឡើងនៅឯខេត្តរតនគីរី ចាប់ពីថ្ងៃទី៨ ដល់ ១១ ខែវិច្ឆិកា ២០២១។ វគ្គសិក្សាចំនួន ៣លើកមុននោះធ្វើឡើងនៅរាជធានីភ្នំពេញ តាកែវ កែប៕