
- 2021-11-11 19:59:14
- កីឡាផ្សេងៗ
សហព័ន្ធកីឡារាំ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសត្រៀមព្រឹត្តិការណ៍ធំៗ
- 2021-11-11 19:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡារាំ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសត្រៀមព្រឹត្តិការណ៍ធំៗ
ចន្លោះមិនឃើញ
សហព័ន្ធកីឡារាំកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរបស់ខ្លួនព្រឹកមិញនេះដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតធំៗដូចជាកីឡាជាតិ និងស៊ីហ្គេម ជាដើម។
លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធបានឲ្យដឹងថា នេះជាលើកទី១ហើយសម្រាប់សហព័ន្ធដែលបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកីឡារាំនេះឡើយ។
ប្រធានសហព័ន្ធបន្ថែមទៀតថា គោលបំណងនៃការបង្កើតវគ្គនេះឡើងគឺចង់បង្កើនធនធានមន្ត្រី ពង្រឹងសមត្ថភាព បច្ចេកទេសដើម្បីជាការត្រៀមខ្លួនរៀបចំការប្រកួតធំៗដូចជាកីឡាជាតិនៅ ឆ្នាំ២០២២ និងស៊ីហ្គេម ២០២៣ ជាដើម។
រំលឹកដែរថា វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡារាំធ្វើឡើងនៅ NOCC ដែលមានរយៈពេល ៧ថ្ងៃគឺចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែវិច្ឆិកា ២០២១។ គ្រូឧបទេសលោកជំទាវ ម៉ក់ វណ្ណស៊ីថា និងគ្រូបរទេសដូចជានៅតៃវ៉ាន់ជាដើម៕