
- 2021-11-14 19:29:40
- កីឡាផ្សេងៗ
វិញ្ញាសាវ៉ៃយកពិន្ទុបានមេដាយមាស ចុះវិញ្ញាសា ៣ទល់៣ លទ្ធផលយ៉ាងម៉េចវិញ...
- 2021-11-14 19:29:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិញ្ញាសាវ៉ៃយកពិន្ទុបានមេដាយមាស ចុះវិញ្ញាសា ៣ទល់៣ លទ្ធផលយ៉ាងម៉េចវិញ...
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ប៊ូល និងប៉េតង់ពិភពលោកផ្នែកនារី-យុវជន លើកទី១៨ ដែលធ្វើឡើងនៅប្រទេសអេស្ប៉ាញបានបិទបញ្ចប់ទៅហើយ។ ងាកទៅមើលលទ្ធផលវិញចំពោះវិញ្ញាសាវ៉ៃយកពិន្ទុ (Shooting) នោះគឺកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស ដោយប្រកួតយកឈ្នះថៃនៅវគ្គផ្ដាច់ព្រ័ត្រលទ្ធផល ៣៧ ទល់ ២៩។
ចំណែកវិញ្ញាសាផ្នែកនារី ៣ទល់៣ វិញក្រុមកម្ពុជាពុំទទួលបានចំណាត់ថ្នាក់នោះទេ ពោលដោយសារភ្លាត់ចាញ់ប្រទេស Tunisie ដោយលទ្ធផល ២-១៣ ត្រូវធ្លាក់ត្រឹមវគ្គ ១/៨។ ដូច្នេះសម្រាប់ការប្រកួតពិភពលោកផ្នែកនារី-យុវជន លើកទី១៨ នេះក្រុមកម្ពុជាឈ្នះបានមេដាយមាស១គ្រឿង។ ប៉ុន្តែរង់ចាំមើលការប្រកួតពិភពលោកផ្នែកបុរសបន្តទៀតដែលក្រុមកម្ពុជានឹងបញ្ជូនទៅលេងលើ២វិញ្ញាសា គឺក្រុម ៣ទល់៣ និងវ៉ៃយកពិន្ទុ។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ ២១ វិច្ឆិកា ២០២១ នេះនៅប្រទេសអេស្ប៉ាញ៕