
- 2021-11-30 00:47:42
- កីឡាផ្សេងៗ
សម្ពោធស្តាតមរតកតេជោ អនុញ្ញាតឲ្យចូល១៥០០០នាក់នៅថ្ងៃទី១៨ ខែធ្នូ
- 2021-11-30 00:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ពោធស្តាតមរតកតេជោ អនុញ្ញាតឲ្យចូល១៥០០០នាក់នៅថ្ងៃទី១៨ ខែធ្នូ
ចន្លោះមិនឃើញ
ចំពោះការដាក់សម្ពោធពហុកីឡដ្ឋានមរតកតេជោ ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះគឺអនុញ្ញាតឲ្យមានមនុស្សចូលបាន ១៥០០០នាក់ ខណៈអ្នកកីឡា អ្នកសិល្បៈ ចូលរួមខ្ទង់១០០០នាក់ផងដែរ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងក្រោយចប់កិច្ចប្រជុំព្រឹកមិញថា ដំណើរការរៀបចំត្រៀមសម្ពោធពហុកីឡដ្ឋានមរតកតេជោនេះគឺរលូនល្អជាធម្មតា និងបានបែងចែកភារកិច្ចក៏ដូចជាការទទួលខុសត្រូវរួចហើយ។ យ៉ាងណា CAMSOC នៅតែតាមដានពិនិត្យជាបន្តបន្ទាប់រហូតដល់ថ្ងៃហាត់សម និងពិធីចាប់ផ្ដើមតែម្ដង។
ចំពោះមនុស្សចូលរួមវិញគឺ ១៥០០០នាក់ ប៉ុន្តែរក្សានូវការការពារឲ្យបានខ្ជាប់ខ្ជួនល្អ ដូចជាវាស់កម្ដៅ តេស្តកូវីដរហ័ស រក្សាគម្លាតពីគ្នាផងដែរ។ ងាកទៅអ្នកសម្ដែងក្នុងពិធីវិញមានកីឡាករ កីឡាការិនី និងអ្នកសិល្បៈសរុបខ្ទង់ ១០០០នាក់។
បញ្ជាក់ដែរថា នៅថ្ងៃទី១៨ ខែធ្នូ ២០២១ នេះកម្ពុជានឹងសម្ពោធដាក់ឲ្យប្រើប្រាស់ពហុកីឡដ្ឋានមរតកតេជោជាផ្លូវការតែម្ដងចាប់ពីពេលនេះតទៅ។ ពហុកីឡដ្ឋានដែលជាជំនួយរបស់ចិន នេះធ្វើឡើងជាពិសេសសម្រាប់ស៊ីហ្គេម ២០២៣ តែម្ដង៕