
- 2021-12-01 00:41:14
- កីឡាផ្សេងៗ
NOCC៖ ចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងផង បានមើលទេសភាពសួនច្បារស្អាតៗផងនៅអង្គរ
- 2021-12-01 00:41:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NOCC៖ ចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងផង បានមើលទេសភាពសួនច្បារស្អាតៗផងនៅអង្គរ
ចន្លោះមិនឃើញ
គណៈកម្មការជាតិអូឡាំពិកកម្ពុជា អំពាវនាវដល់មហាជនទាំងអស់មិនថាខ្មែរ-បរទេសទេសូមចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងថ្ងៃទី២ មករា ២០២២ ដូចទៅលេងអង្គរវត្តអីចឹងខណៈមុខមាត់ និងសួនច្បារស្អាតទើបធ្វើរួចរាល់។
ឯកឧត្ដម វ៉ាត់ ចំរើន តំណាង NOCC បានអំពាវនាវដល់មហាជនឲ្យចុះឈ្មោះចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៦ នៅថ្ងៃទី២ មករា ២០២២ ខាងមុខនេះ។ ដោយសារតែវិបត្តិកូវីដ ១៩ ព្រឹត្តិការណ៍កីឡានៅតំបន់អង្គរក៏ដូចជាការជួបជុំឆ្លងឆ្នាំមានការខកខានប្រហែលជិត២ឆ្នាំមកហើយ។ ស្របពេលនេះដែរមុខមាត់នៅតំបន់ប្រវត្តិសាស្ត្រមួយនេះមានការប្រែប្រួលជាខ្លាំងដោយមានសួនច្បារដ៏ស្រស់ស្អាតបានធ្វើរួចរាល់ មានធ្វើ និងជួសជុលផ្លូវថ្មីៗជាច្រើនទៀតផង។ ដូច្នេះហើយការចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះដូចជាការរត់លេងកម្សាន្តអារម្មណ៍ ការហាត់ប្រាណជួបជុំជាគ្រួសារ និងចាត់ទុកដូចជាការទៅលេងអង្គរ មើលមុខមាត់ថ្មីក្នុងខេត្តសៀមរាបជាដើម។
រំលឹកដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៦ នេះនឹងធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប។ សម្រាប់អ្នកចង់ចុះឈ្មោះអាចទំនាក់ទំនងមកកាន់ គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ឬ Website: cambodia-events.org/ (Page: Cambodia Events Organizer ) +855 87665569 | +855 15213525 ៕