
- 2021-12-06 22:13:11
- កីឡាផ្សេងៗ
សហព័ន្ធកាយសម្ព័ន្ធ៖ ការបើកវគ្គបណ្ដុះបណ្ដាលច្រើនធ្វើឲ្យសិក្ខាកាមរឹតតែទទួលបានចំណេះដឹងថ្មីៗ
- 2021-12-06 22:13:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកាយសម្ព័ន្ធ៖ ការបើកវគ្គបណ្ដុះបណ្ដាលច្រើនធ្វើឲ្យសិក្ខាកាមរឹតតែទទួលបានចំណេះដឹងថ្មីៗ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ ការបើកវគ្គបណ្ដុះបណ្ដាលបានច្រើនដូចជាវគ្គគ្រូកម្រិត១នេះគឺពិតជាមានសារសំខាន់ បង្កើនសមត្ថភាព ចំណេះដឹង បច្ចេកទេសថ្មីៗដល់សិក្ខាកាម។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់វគ្គសិក្សាគ្រូកម្រិត១ កាលពីម្សិលមិញនេះគឺមើលឃើញថា សិក្ខាកាមទទួលបានចំណេះដឹងច្រើនលើបច្ចេកទេសថ្មីៗទាំងទ្រឹស្ដី និងការអនុវត្តន៍ផ្ទាល់។ ក្រៅពីនេះទៀតសិក្ខាកាមបានយល់ដឹងពីច្បាប់ផ្លាស់ប្ដូរថ្មី ឆ្នាំ២០២១-២០២៤ ផងដែរ។
គ្រូជំនាញផ្នែកកីឡាកាយសម្ព័ន្ធរូបនេះបន្តថា បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈបើកវគ្គបច្ចេកទេសគ្រូជំនាញ សិក្ខាសាលា និងការបោះជំរំហ្វឹកហាត់ឲ្យបានញឹកញាប់គឺធ្វើឲ្យគ្រូបង្វឹក កីឡាករនឹងយល់ដឹងពីបច្ចេកទេស និងបង្កើនគុណផលកាន់តែខ្លាំង។ ទាំងនេះដែរគឺជំរុញឲ្យមានការត្រៀមខ្លួនបានល្អឆ្ពោះទៅរកការប្រកួតប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាសំខាន់ៗដូចជាស៊ីហ្គេម ជាដើម។
រំលឹកដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធបានបើកវគ្គសិក្សាគ្រូកម្រិត១ នៅឯខេត្តកំពង់ឆ្នាំងមានរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១ ដល់ ៦ ខែធ្នូ ឆ្នាំ២០២១។ សិក្ខាកាមចូលរួមមាន២២នាក់៕