
- 2021-12-09 00:51:30
- កីឡាផ្សេងៗ
កម្មវិធីគុណតម្លៃអូឡាំពិក ចុះផ្សព្វផ្សាយនៅខេត្តកែបផ្ដោតលើកិច្ចការសំខាន់ៗជាច្រើន...
- 2021-12-09 00:51:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីគុណតម្លៃអូឡាំពិក ចុះផ្សព្វផ្សាយនៅខេត្តកែបផ្ដោតលើកិច្ចការសំខាន់ៗជាច្រើន...
ចន្លោះមិនឃើញ
កម្មវិធីគុណតម្លៃអូឡាំពិកដែលរៀបចំដោយគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះទៅផ្សព្វផ្សាយនៅខេត្តកែប ពីចលនានានារបស់អូឡាំពិក និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ប៊ុយ សុភ័ណ្ឌ តំណាងអ្នករៀបចំកម្មវិធីគុណតម្លៃអូឡាំពិកបានឲ្យដឹងថា នេះជាលើកទី១នៅក្នុងឆ្នាំ ២០២១ ដែលបានប្រារព្ធធ្វើកម្មវិធីនេះឡើង។ ការចុះផ្សព្វផ្សាយនេះនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ក្នុងខេត្តកែប។
ចំពោះកិច្ចការផ្សព្វផ្សាយនេះគឺផ្ដោតលើ គុណតម្លៃរបស់ចលនាអូឡាំពិក ការប្រកួតកីឡាអូឡាំពិកផ្សេងៗនាពេលកន្លង។ បន្ថែមពីនេះទៀត គឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ ដែលមនុស្សម្នាក់ត្រូវលេងកីឡាមួយប្រភេទ និងការអប់រំសង្គម កម្ពុជាស្អាត បដិសណ្ឋាកិច្ចល្អ។
តំណាង NOCC ខាងលើនេះបន្តលើកឡើង សម្រាប់កម្មវិធីនេះដែរក៏មានជាបទបង្ហាញពិសេសពីអគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាផងដែរដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង អំពីប្រភេទកីឡាទ្រីយ៉ាត្លុង និងរៀបប្រកួតផ្សេងៗ។ នៅស៊ីហ្គេម ២០២៣ ខេត្តកែបនេះនឹងត្រូវជ្រើសរើសយកធ្វើជាកន្លែងប្រកួតកីឡាទ្រីយ៉ាត្លុងផងដែរ។
រំលឹកដែរថា កម្មវិធីគុណតម្លៃអូឡាំពិកនេះធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង គឺធ្វើឡើងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ចំពោះសិស្សានុសិស្សចូលរួមគឺមានប្រមាណ៥០នាក់។ កម្មវិធីលើកទី២ នឹងធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស ក្នុងខេត្តកែបដដែល៕