
- 2021-12-14 23:56:18
- កីឡាផ្សេងៗ
ក្រុមកីឡាហែលទឹកកម្ពុជា៖ ស្អែកនេះដល់ពេលប្រកួតជើងឯកពិភពលោកនៅ អារ៉ាប់រួម
- 2021-12-14 23:56:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកីឡាហែលទឹកកម្ពុជា៖ ស្អែកនេះដល់ពេលប្រកួតជើងឯកពិភពលោកនៅ អារ៉ាប់រួម
ចន្លោះមិនឃើញ
ថ្ងៃទី១៦ ស្អែកនេះដល់ពេលវេលាត្រូវប្រកួតហែលទឹកពិភពលោក (15th FINA World Swimming Championships 25m) ដែលធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី ប្រទេស អារ៉ាប់រួម។
នេះបើតាមការបង្ហោះលើផេកសហព័ន្ធខ្មែរកីឡាហែលទឹក គឺបញ្ជាក់ថាក្រុមកីឡាហែលទឹករបស់កម្ពុជា រួមមានគ្រូ១រូប និងកីឡាករ កីឡាការិនី៤រូបទៀតបានទៅដល់ប្រទេស អារ៉ាប់រួម និងបានត្រៀមខ្លួនសម្រាប់ការប្រកួតនៅស្អែករួចរាល់ហើយ។
ក្រុមកីឡាហែលទឹកជម្រើសជាតិទាំង៤នាក់នោះរួមមាន៖ ទី១ កីឡាការិនី កាំង មុយនីន ទី២ កីឡាការិនី ម៉ីលីតាន មីននិក ទី៣ កីឡាករ មនត្រស ផានសុវណ្ណអារុន កីឡាករ ម៉ាត់ថេវ ហ្វ្រេងតារាបេននីឈី និងដឹកនាំដោយលោក នាង សុរិទ្ធិយ៉ា គ្រូបង្វឹក។
ការប្រកួតហែលទឹកទីជិត អាង ២៥ ម៉ែត្រ នេះធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ ២១ ខែធ្នូ ឆ្នាំ២០២១។ កម្មវិធីជើងឯកពិភពលោកនេះធ្វើនៅទីក្រុង អាប៊ូដាប៊ី ប្រទេស អារ៉ាប់រួម៕
វីដេអូ៖