• 2021-12-29 19:50:39
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ៖​ ចាប់​ផ្ដើម​ចូល​ហ្វឹកហាត់​វិញ​បណ្ដើរៗ​ហើយ​

  • 2021-12-29 19:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ថា​សហព័ន្ធ​ចាប់​ផ្ដើម​បង្ហាត់​សិស្ស​ឡើង​វិញ​ជា​បណ្ដើរៗ​ហើយ​នៅ​ឯ​ក្លឹប​ប្រដាល់​ Cambodian Top Team។​

រូបភាពផេកសហព័ន្ធ

លោក​ គង់​ ចាន់ធីណា​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ស្ថានភាព​កូវីដ​ធូរស្រាល​ និង​រាជរដ្ឋាភិបាល​បាន​បើក​គ្រប់​អាជីវកម្ម​ឡើង​វិញ​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ក៏​ចាប់​ផ្ដើម​ហ្វឹកហាត់​ឡើង​វិញ​ផង​ដែរ។​ ដែល​ការ​ហ្វឹកហាត់​នេះ​ធ្វើ​ឡើង​នៅ​ឯ​ក្លឹប​ប្រដាល់​ Cambodian Top Team​ ដោយ​បាន​ការ​​ផ្ដល់​ទីតាំង​ពី​លោក​ ហ៊ុន​ ច័ន្ទរាជ្យ។​

គ្រូ​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ហ្វឹកហាត់​ឡើង​វិញ​បណ្ដើរៗ​នេះ​គឺ​ដើម្បី​ជា​ការ​ផ្ដល់​ដំណឹង​ដល់​សិស្សៗ​ និង​ជា​ការ​ពង្រឹង​ក្បាច់​ស្នៀត​ឡើង​វិញ​កុំ​ឲ្យ​ភ្លេច​ព្រោះ​ម្នាក់ៗ​ខាន​ហាត់​យូរ​ដូច្នេះ​អាច​នឹង​គាំង​ ឬ​ធ្លាក់​កម្លាំង​ជា​ដើម។​

រូបភាពផេកសហព័ន្ធ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ពី​មុន​គឺ​នៅ​លើ​ដំបូល​អគារ​សូហ្វតិន្នីស​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ដោយ​សារ​ឥលូវ​ពហុ​កីឡដ្ឋាន​ជាតិ​ជាប់​ដាក់​អ្នក​ជំងឺ​កូវីដ​ទើប​គ្រប់​កីឡា​នៅ​ទីនោះ​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​វិញបាន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់