
- 2022-01-03 02:38:35
- កីឡាផ្សេងៗ
សហព័ន្ធហែលទឹក៖ នឹងយកការប្រកួតជើងឯកថ្នាក់ជាតិជាការអបអរសម្ពោធអាងថ្មីនៅបាត់ដំបង
- 2022-01-03 02:38:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធហែលទឹក៖ នឹងយកការប្រកួតជើងឯកថ្នាក់ជាតិជាការអបអរសម្ពោធអាងថ្មីនៅបាត់ដំបង
ចន្លោះមិនឃើញ
នេះបើតាមការផ្សព្វផ្សាយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីជាការអបអរសាទរក្នុងការសម្ពោធឲ្យប្រើប្រាស់ មណ្ឌលហែលទឹកខេត្តបាត់ដំបង គឺយកការប្រកួតថ្នាក់ជាតិធ្វើនៅទីនោះតែម្ដង។
មណ្ឌលហែលទឹកខេត្តបាត់ដំបងនេះនឹងសម្ដោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី៨ មករា តទៅ។ សហព័ន្ធប្រកាសដំណឹងដល់បណ្ដាសមាគម ក្លឹបទាំងអស់ដែលត្រូវចូលរួមប្រកួតអាចដាក់ពាក្យបានរហូតដល់ថ្ងៃទី៦។ ការប្រកួតមានផ្នែកបុរស-នារី និងជនពិកាថែមទាំងមានការប្រកួតបាល់ទឹកទៀតផង។
ការប្រកួតថ្នាក់ជ្រើសរើសជើងឯកថ្នាក់ជាតិរបស់សហព័ន្ធខ្មែរកីឡាហែលទឹកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ ១០ ខែមករា ឆ្នាំ២០២១ នៅក្នុងសកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង៕