
- 2022-01-13 02:10:18
- កីឡាផ្សេងៗ
សហព័ន្ធទោចក្រយាន៖ អ្នកជាប់ចំណាត់ថ្នាក់កម្មវិធីជើងឯកថ្នាក់ជាតិនេះអាចនឹងជាប់ជាជម្រើសជាតិ
- 2022-01-13 02:10:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធទោចក្រយាន៖ អ្នកជាប់ចំណាត់ថ្នាក់កម្មវិធីជើងឯកថ្នាក់ជាតិនេះអាចនឹងជាប់ជាជម្រើសជាតិ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន ថាកីឡាករ កីឡាការិនី ដែលមកពីបណ្ដាក្លឹបផ្សេងៗជាពិសេសប្រណាំងជាប់ក្នុងចំណោមចំណាត់ថ្នាក់ដែលជ្រើសរើស និងមានថេរវេលាល្អ អាចនឹងជាប់ជាក្រុមជម្រើសជាតិផងដែរ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា ចំពោះការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរយៈពេលពេញមួយថ្ងៃម្សិលមិញនេះគឺបញ្ចប់ទៅដោយជោគជ័យ និងរលូនល្អដោយភាគីពាក់ព័ន្ធ រួមទាំងកម្លាំងសមត្ថកិច្ចផ្សេងសហការគ្នាយ៉ាងប្រសើរ។
ចំពោះសមត្ថភាពវិញនោះលោកមើលឃើញថា កីឡាការិនី និងកីឡាករចូលរួមគឺមានភាពរីកចម្រើន ខណៈអ្នកខ្លះឈានទៅដល់ការបំបែកថេរវេលាចាស់របស់ខ្លួនទៀត។
សម្រាប់កីឡាករ កីឡាការិនី ដែលជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធីជើងឯកថ្នាក់ជាតិនេះក្រុមវាយតម្លៃរបស់សហព័ន្ធនឹងពិនិត្យលើបច្ចេកទេស ហើយនិងបង្វឹកពួកគេបន្ថែមប្រសិនបើកីឡាករអនុវត្តន៍បានតាមលក្ខណៈបច្ចេកទេសសហព័ន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាគឺនឹងជាប់ជាក្រុមជម្រើសជាតិ។
បញ្ជាក់ដែរថា ម្សិលមិញនេះសហព័ន្ធកីឡាទោចក្រយាន បានធ្វើការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ របស់ខ្លួននៅឯខេត្តសៀមរាប។ ការប្រកួតនោះលេងលើប្រភេទកង់ភ្នំ កង់គួក សរុប ៧ វិញ្ញាសា៕