
- 2022-01-17 00:57:01
- ប្រដាល់
Surviving Bokator រឿងឯកសារក្បាច់គុនល្បុក្កតោល្បីខ្លាំង និងឈ្នះពានពិភពលោកជាច្រើន
- 2022-01-17 00:57:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Surviving Bokator រឿងឯកសារក្បាច់គុនល្បុក្កតោល្បីខ្លាំង និងឈ្នះពានពិភពលោកជាច្រើន
ចន្លោះមិនឃើញ
ភាពយន្តឯកសារផ្នែកកីឡា «ការរស់ឡើងវិញនៃក្បាច់ល្បុក្កតោ ឬ Surviving Bokator» គឺមានការគាំទ្រ និងបោះឆ្នោតឲ្យឈ្នះពានរង្វាន់ជាច្រើនលើពិភពលោក ជាពិសេសនៅកម្មវិធី BKK DOC (Bangkok) International Documentary Awards ចុងខែធ្នូ ២០២១ នៅប្រទេសថៃ។
នេះតាមការផ្ដល់ជូនពីអគ្គលេខាធិការរងសហព័ន្ធល្បុក្កតោ ខ្សែភាពយន្ត «ការរស់ឡើងវិញនៃក្បាច់ល្បុក្កតោ ឬ Surviving Bokator» នេះជាប្រភេទរឿងឯកសារ និងផលិតដោយខ្មែរ-កាណាដា ដែលចំណាយពេលរហូត ៥ឆ្នាំទើបរួចរាល់។ រឿងនេះដែរនិយាយអំពីដើរតួយ៉ាងសំខាន់ក្នុងការពាំនាំយកនូវការយល់ដឹងព្រមទាំងការបង្ហាញពីការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជាក្នុងការទាមទារឡើងវិញនូវប្រពៃណី និងអត្តសញ្ញាណវប្បធម៌របស់ខ្មែរដែលត្រូវបានរងការគំរាមកំហែងក្នុងសម័យប៉ុលពតកាលពីជាង ៤០ឆ្នាំមុន។
កាន់តែអស្ចារ្យទៀតនោះគឺការឈ្នះពានរង្វាន់រហូត ២៥ ផ្សេងៗគ្នាលើពិភពលោក រួមមាន Mention D'Honneur ក្នុងកម្មវិធី World FICTS Sport Cinema Challenge នៅទីក្រុង Milano ឆ្នាំ ២០២០ ដែលជាព្រឹត្តិការណ៍គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានឧបត្ថម្ភឡើង។ កាលពីចុងខែធ្នូ នាប្រទេសថៃ ភាពយន្តនេះត្រូវបានទទួលការគាំទ្រពីទស្សនិកជន និងអ្នកសរសេរកម្មវិធីនៅឯកម្មវិធី BKK DOC (Bangkok) International Documentary Awards ដោយទទួលបានពានរង្វាន់ឯកសារកីឡាល្អបំផុតទៀតផង។
ភាពយន្តឯកសារ «ការរស់ឡើងវិញនៃក្បាច់ល្បុក្កតោ ឬ Surviving Bokator» គ្រោងនឹងចាក់បញ្ចាំងនៅកម្ពុជាបន្ទាប់ពីស្ថានភាពសមស្របណាមួយអំពីជំងឺកូវីដ ១៩ នៅពេលខាងមុខនេះ៕
វីដេអូ៖