
- 2022-01-17 20:03:09
- កីឡាផ្សេងៗ
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន័៖ ការប្រកួតការ៉ាតេជើងឯកថ្នាក់ជាតិពិតជាមានសារសំខាន់វាស់ស្ទង់
- 2022-01-17 20:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន័៖ ការប្រកួតការ៉ាតេជើងឯកថ្នាក់ជាតិពិតជាមានសារសំខាន់វាស់ស្ទង់
ចន្លោះមិនឃើញ
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន័ ការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ ដែលធ្វើឡើងនេះគឺពិតជាមានសារសំខាន់មិនត្រឹមតែលើកកម្ពស់សុខភាពនោះទេ ពោលអាចជាការវាស់ស្ទង់កម្រិតបច្ចេកទេសកីឡាករ កីឡាការិនីផងដែរ។
ប្រធានសហព័ន្ធកីឡាការ៉ាតេ ខាងលើនេះបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ គឺបញ្ចប់ទៅដោយជោគជ័យ និងថ្លែងអំណរគុណដល់ប្រធានក្លឹប សមាគម ទាំងអស់ដែលចំណាយពេលវេលាចូលរួម និងសហការរៀបចំបានយ៉ាងរលូន។
ឧបនាយករដ្ឋមន្ត្រីបន្តលើកឡើងទៀតថា ពិតណាស់ការប្រកួតនេះគឺពិតជាមានសារសំខាន់ដល់ក្រុមកីឡាករ កីឡាការិនី មិនត្រឹមតែជាការរឹតចំណង់មិត្តភាព សាមគ្គីភាព និងលើកកម្ពស់សុខភាពនោះទេក៏ជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេសម្នាក់ៗផងដែរថារីកចម្រើន ស្ថិតកម្រិតណា។
រំលឹកដែរថា ចំពោះការប្រកួតនេះដែរគឺមានក្លឹបចូលរួមមានចំនួន ២៤ក្លឹប សរុបទាំងកីឡាករ កីឡាការិនី ប្រតិភូមាន ២៧១ នាក់។ វិញ្ញាសាសរុបដែលនឹងត្រូវប្រកួតប្រជែងមាន ៣៧។ ការប្រកួតនេះធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមករា ឆ្នាំ ២០២២ នៅសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕