
- 2022-01-20 00:14:06
- កីឡាផ្សេងៗ
សហព័ន្ធកីឡាទោចក្រយាន៖ ក្រោយបើកភ្លើងខៀវពីស្រុកបន្ទាយស្រី នឹងគ្រោងបង្កើតការប្រកួតជាថ្មីនៅទីនោះ
- 2022-01-20 00:14:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាទោចក្រយាន៖ ក្រោយបើកភ្លើងខៀវពីស្រុកបន្ទាយស្រី នឹងគ្រោងបង្កើតការប្រកួតជាថ្មីនៅទីនោះ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន ក្រោយមានការអបអរសាទរក្នុងការប្រកួតប្រណាំងកង់ជើងឯកថ្នាក់ជាតិពីអភិបាលស្រុកបន្ទាយស្រី សហព័ន្ធគ្រោងនឹងបង្កើតកម្មវិធីប្រកួតនានាជាថ្មីទៀតនៅទីនោះ។
លោក នូ ចំរើន បានឲ្យដឹងថា បន្ទាប់ពីមើលឃើញពីការសហការយ៉ាងល្អពីសំណាក់អាជ្ញាធរក៏ដូចជាការពេញចិត្តពីអភិបាលស្រុកបន្ទាយស្រីនាពេលថ្មីៗនេះ សហព័ន្ធគ្រោងនឹងរៀបចំជាការប្រកួតផ្សេងៗទៀតក្នុងតំបន់នោះ។
ក្នុងកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិដែលធ្វើនៅសៀមរាប កាលពីថ្ងៃទី១២ មករា កន្លងទៅមើលឃើញថាអភិបាលស្រុកបន្ទាយស្រី បង្ហាញការពេញចិត្ត ចាប់អារម្មណ៍ជាខ្លាំង និងស្វាគមន៍ជានិច្ចចំពោះការមករៀបចំការប្រកួតក្រោយៗទៀត។ ចំណែកសហព័ន្ធគឺគ្រោងរៀបចំទាំងពីរវិញ្ញាសាតែម្ដង កង់គួក និងកង់ភ្នំ។
រំលឹកដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ២០២១ របស់សហព័ន្ធទោចក្រយានគឺបានធ្វើឡើងកាលពីថ្ងៃទី១១ ដល់ ១៣ ខែមករា ២០២២ នៅខេត្តសៀមរាប។ ចំពោះទីលានប្រកួតវិញគឺកាលនោះប្រើ២ទីតាំង ផ្នែកកង់គួកចាប់ផ្ដើម និងបញ្ចប់នៅពីមុខព្រះអង្គចេកព្រះអង្គចម ចំណែកផ្នែកកង់ភ្នំគឺប្រកួតនៅជាប់ផ្លូវឡើងភ្នំគូលេនតែម្ដង៕