
- 2022-01-23 23:03:50
- កីឡាផ្សេងៗ
សហព័ន្ធតេក្វាន់ដូ ITF៖ បើកវគ្គចៅក្រមកម្រិត«ក»ពង្រឹងសមត្ថភាពជាពិសេសច្បាស់លើការពិន្ទុ
- 2022-01-23 23:03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ ITF៖ បើកវគ្គចៅក្រមកម្រិត«ក»ពង្រឹងសមត្ថភាពជាពិសេសច្បាស់លើការពិន្ទុ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រឹកមិញនេះបានបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិត «ក» ផ្ដោតការពង្រឹងសមត្ថភាពលើការដាក់ពិន្ទុឲ្យរឹតតែច្បាស់លាស់នៃវិញ្ញាសានិមួយៗ និងរបៀបដឹកនាំការប្រកួតជាដើម។
លោក ហ៊ឹម រីដា គ្រូឧបទេសក្នុងវគ្គបណ្ដុះបណ្ដាលបានឲ្យដឹងថា វគ្គនេះគឺជាការពង្រឹងសមត្ថភាព បង្កើនធនធានចៅក្រម អាជ្ញាកណ្ដាលកម្រិត «ក» បន្ថែមទៀតដើម្បីជាការតៀមខ្លួនឆ្ពោះទៅការប្រកួតស៊ីហ្គេម ២០២៣ ជាដើម។
គ្រូជម្រើសជាតិតេក្វាន់ដូ ITF ខាងលើនេះបន្ថែមទៀតថា ចំណុចសំខាន់ៗបន្ថែមនៃវគ្គនេះគឺការដាក់ពិន្ទុឲ្យសមស្របត្រឹមត្រូវលើវិញ្ញាសាមេគុនទាំង៥។ នៅថ្ងៃបន្តបន្ទាប់ទៀតគឺគ្រូៗនឹងលើកយកវិញ្ញាសាផ្សេងៗទៀត ដូចជា ប្រយុទ្ធ បច្ចេកទេសពិសេស ការប្រើកម្លាំងបែក ការសម្ដែងការពារខ្លួន មកបង្ហាត់ទៀតដើម្បីឲ្យសិក្ខាកាមបានយល់ដឹងរឹតតែច្បាស់ល្អ។ ទន្ទឹមនិងនេះលោកគ្រូជនជាតិកូរ៉េខាងជើង ក៏លើកយកនូវច្បាស់អន្តរជាតិថ្មីៗដែលប្រែប្រួលមកបង្ហាត់បង្រៀនបន្ថែមទៀតផង។
វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិត «ក» របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF នេះធ្វើឡើងនៅ NOCC មានរយៈពេល ៦ថ្ងៃ៕ សិក្ខាកាមចូលរួមមានចំនួន ៣០នាក់មកពីក្លឹបនានាក្នុងរាជធានីខេត្ត៕
វីដេអូ៖