
- 2022-01-24 02:50:14
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធចំបាប់៖ វាសនាចំបាប់របស់ប្រទេសជាតិសង្ឃឹមលើប្អូនៗហើយ
- 2022-01-24 02:50:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធចំបាប់៖ វាសនាចំបាប់របស់ប្រទេសជាតិសង្ឃឹមលើប្អូនៗហើយ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំលឹកដល់កីឡាករ កីឡាការិនីរបស់ខ្លួនថា វាសនាកីឡាចំបាប់របស់ប្រទេសជាតិគឺសង្ឃឹមលើពួកគេហើយ ដូច្នេះម្នាក់ៗត្រូវប្ដេជ្ញាចិត្តខ្ពស់ខំប្រឹងហ្វឹកហាត់ ខណៈមន្ត្រី លោកគ្រូ អ្នកគ្រូចាំជួយគាំទ្រជានិច្ច។
ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាខាងលើបានលើកឡើងថា ពេលវេលាគឺកាន់តែកៀកមកដល់ហើយនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ស៊ីហ្គេម ២០២៣ ដូច្នេះក្រុមកីឡាករ កីឡាការិនីទាំងអស់ត្រូវប្ដេជ្ញាចិត្តខ្ពស់ខំប្រឹងប្រែងហ្វឹកហាត់។
ប្រធានសហព័ន្ធបន្ថែមទៀតថា ឆាកជ័យលេខា ១-២-៣ ជាកន្លែងដែលកីឡាករ កីឡាការិនីកម្ពុជាត្រូវចាប់យកឲ្យបាន។ វាសនាកីឡាចំបាប់កម្ពុជាគឺពឹងផ្អែកលើកីឡាករ កីឡាការិនីដែលជាជម្រើសជាតិនៅពេលហើយ ហេតុនេះត្រូវយកពេលវេលានៃការហ្វឹកហាត់នេះពង្រឹងបន្ថែមឲ្យឈានដល់ការមានប្រៀបខ្ពស់នៅពេលប្រកួតប្រជែងឆ្នាំ ២០២៣។
ក្នុងនាមថ្នាក់ដឹកនាំ ប្រធានសហព័ន្ធ លោកគ្រូ អ្នកគ្រូគឺចាំជួយគាំទ្រពីក្រោយជានិច្ចមិនថាថវិកា សម្ភារ ស្មារតីនោះទេ។ សហព័ន្ធបញ្ជូននឹងកីឡាករដើម្បីហ្វឹកហាត់ប្រទេសអ៊ីរ៉ង់ នៅពាក់កណ្ដាលខែកុម្ភៈ ព្រោះនៅទីនោះជាប្រទេសជឿនលឿនផ្នែកកីឡាចំបាប់។ ឆ្នាំ ២០២២ នេះសហព័ន្ធនឹងព្យាយាមជំរុញដល់ការចូលរួមប្រកួតឲ្យបានច្រើនដើម្បីជាបទពិសោធ និងបង្កើនសមត្ថភាពកីឡាករ កីឡាការិនីចំបាប់។
រំលឹកដែរថា សហព័ន្ធកីឡាចំបាប់បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ របស់ខ្លួនហើយកាលពីម្សិលមិញនេះនៅសាល សសយក រាជធានីភ្នំពេញ។ ការប្រកួតធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ ២៣ ខែកុម្ភៈ ២០២២៕