
- 2022-01-26 19:35:07
- កីឡាផ្សេងៗ
ប្រធានកិត្តិយសតេក្វាន់ដូ ITF៖ ជំរុញសិក្ខាកាមឲ្យប្រឹងអភិវឌ្ឍន៍បន្ថែមទៀតតៀមឆ្ពោះទៅស៊ីហ្គេម
- 2022-01-26 19:35:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានកិត្តិយសតេក្វាន់ដូ ITF៖ ជំរុញសិក្ខាកាមឲ្យប្រឹងអភិវឌ្ឍន៍បន្ថែមទៀតតៀមឆ្ពោះទៅស៊ីហ្គេម
ចន្លោះមិនឃើញ
ប្រធានកិត្តិយសតេក្វាន់ដូ ITF សិក្ខាកាមដែលបានឆ្លងកាត់វគ្គចៅក្រម អាជ្ញាកណ្ដាល ប៉ុន្មានថ្ងៃនេះសូមបន្តប្រឹងប្រែងពង្រឹងសមត្ថភាពបន្តទៀតដើម្បីត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះ។
ឯកឧត្ដម បួន លឹមហេង បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺជាការសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយសហព័ន្ធតេក្វាន់ដូ ITF។ ទាំងនេះផងដែរគឺជាការយកចិត្តទុកដាក់របស់ក្រសួងដែលតែងតែជួយលើបច្ចេកទេស និងកញ្ចប់ថវិកាក្នុងការអភិវឌ្ឍន៍រយៈពេលប្រហែល៤ឆ្នាំមកនេះ។
ប្រធានកិត្តិយសខាងលើនេះបន្ថែមទៀតថា ចំពោះសិក្ខាកាមដែលបានចូលរួមវគ្គនេះសូមបន្តខំប្រឹងប្រែង និងព្យាយាមពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីជាការត្រៀមខ្លួនឲ្យបានល្អពេញលេញចូលរួមកាត់សេចក្ដីនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ខាងមុខ។
វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិត «ក» របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF នេះធ្វើឡើងនៅ NOCC មានរយៈពេល ៦ថ្ងៃ៕ សិក្ខាកាមចូលរួមមានចំនួន ៣០នាក់មកពីក្លឹបនានាក្នុងរាជធានីខេត្ត៕