• 2022-01-30 19:41:07
  • កីឡា​ផ្សេង​ៗ

គ្រូ​ ITF​ ក្លឹប​ថ្ម​ស៖​ មេដាយ​មាស​៣គ្រឿង​នេះ​ជា​កាដូ​សម្រាប់​អ្នក​កោះកុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ

  • 2022-01-30 19:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​តេក្វាន់ដូ​ ITF​ ក្លឹប​ថ្ម​ស​ ថា​សម្រាប់​ជ័យជម្នះ​មេដាយ​មាស​ ៣គ្រឿង​នៃ​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ នេះ​ជា​កាដូ​សម្រាប់​អ្នក​ខេត្ត​កោះកុង​ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​តែ​ម្ដង។​

ប្រធានក្លឹប និង​ក្រុម​កីឡាករ

លោក​ កែវ​ សំណាង​ គ្រូ​ប្រចាំ​ក្លឹប​ថ្ម​ស​ បាន​ឲ្យ​ដឹង​ថា​ ជ័យជម្នះ​មេដាយ​មាស​៣គ្រឿង​ សំរឺទ្ធ​១​ នេះ​គឺ​ផ្ញើ​ជូន​អ្នក​ខេត្ត​កោះកុង​តែ​ម្ដង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ ហើយ​នឹង​ប្ដេជ្ញា​ខំប្រឹង​ប្រែង​បង្ហាត់​សិស្ស​ឲ្យ​រឹតតែ​ល្អ​ជាង​នេះ​ទៅ​ទៀត។​

កែវ សំណាង (ក្រហម)

លោក​ ផាន់ យុទ្ធផានុវឌ្ឍ​ ដែល​ជា​ប្រធាន​ក្លឹប​ខាង​លើ​ក៏​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ​នៅ​ពេល​ដែល​កីឡាករ​ កីឡា​ការិនី ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ​បើ​ទោះ​ជា​បញ្ហា​ប្រឈម​ដោយ​កូវីដ​ និង​មិន​សូវ​បាន​ហ្វឹកហាត់​ដិតដល់​យ៉ាងណា​ក្ដី។​ ប្រធាន​ក្លឹប​រូប​នេះ​នឹង​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​តេក្វាន់ដូ​ ITF​ បន្ថែម​ទៀត​ ដូច​ជា​ពង្រីក​ការ​ផ្សព្វផ្សាយ​ លើក​ទឹកចិត្ត​ដល់​អ្នក​ចង់​ចូល​ហាត់​ និង​ផ្គត់ផ្គង់​សម្ភារ​ហាត់​ជា​ដើម។​

កែវ សំណាង (ក្រហម)

រំលឹក​ដែរ​ថា​ ក្លឹប​ថ្ម​ស​ ខេត្ត​កោះកុង​ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ តេក្វាន់ដូ​ ITF​ កាល​ពី​ថ្ងៃ​ទី២៧ ​ដល់​ ២៩​ ខែ​មករា​ ២០២១​ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ មេដាយ​ដែល​ក្លឹប​ថ្ម​ស​ ឈ្នះ​សរុប​ ៤គ្រឿង​ មាស៣​ សំរឹទ្ធ១​ លើ​វិញ្ញាសា​ប្រយុទ្ធ​ និង​កត្តា។​ កីឡាករ​ កីឡា​ការិនី​ទៅ​ចូលរួម​ទាំង​អស់​៨នាក់៕​

ប្រធានក្លឹបកោះកុង ពេលបំពាក់មេដាយជូនកីឡាករ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់