
- 2022-01-31 00:41:55
- កីឡាផ្សេងៗ
ប៉ាល់ ជីវ័ន៖ ការលើកទឹកចិត្តជាថវិកាពីខាងក្រៅធ្វើឲ្យក្រុមមហាផ្ទៃរឹតតែមានការប្រឹងប្រែង
- 2022-01-31 00:41:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាល់ ជីវ័ន៖ ការលើកទឹកចិត្តជាថវិកាពីខាងក្រៅធ្វើឲ្យក្រុមមហាផ្ទៃរឹតតែមានការប្រឹងប្រែង
ចន្លោះមិនឃើញ
គ្រូតេក្វាន់ដូ ITF លោក ប៉ាល់ ជីវ័ន ថាការលើកទឹកចិត្តពីសំណាក់សម្ដេចក្រឡាហោម តាមរយៈថ្នាក់ដឹកនាំកីឡាមហាផ្ទៃគឺជាការជំរុញដល់ក្រុមកីឡាករ កីឡាការិនីឲ្យរឹតតែមានចិត្តមោះមុតក្នុងការហ្វឹកហាត់ និងប្រកួតដណ្ដើមមេដាយជូនអង្គភាព។
លោក ប៉ាល់ ជីវ័ន គ្រូតេក្វាន់ដូ ITF និងតំណាងឲ្យកីឡាមហាផ្ទៃ បានឲ្យដឹងថា ក្នុងនាមជាគ្រូម្នាក់គឺមានចិត្តសប្បាយរីករាយជាខ្លាំងដែលបានបណ្ដុះធនធានកីឡាករជំនាន់ក្រោយបានច្រើន ដែលមានសមត្ថភាពប្រកួតប្រជែងនៅពេលនេះ។
ចំពោះការឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង តាមរយៈឯកឧត្ដម ជា ប៊ុនហេង ម្សិលមិញនេះគឺជាការលើកទឹកចិត្តខ្លាំងដល់ក្រុមកីឡាតេក្វាន់ដូ ITF របស់អង្គភាព និងអ្នកដែលមិនទាន់បានចូលប៉ុន្តែវ៉ៃជូន។ កីឡាករ កីឡាការិនីម្នាក់ៗរឹតតែមានទឹកចិត្តក្នុងការប្រកួតស្វែងរកមេដាយបន្ថែមទៀត ព្រោះពួកគេទទួលបានការលើកទឹកចិត្តបែបនេះ។ លោកនឹងខំប្រឹងប្រែងបង្ហាត់ដល់សិស្សៗបន្ថែមដើម្បីទទួលបានជ័យជម្នះជូនអង្គភាពបន្តទៀត។
ម្សិលមិញនេះឯកឧត្ដម ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡានគរបាលក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង បានផ្ដល់ថវិកាឧបត្ថម្ភថវិកាសរុប ៥ ៩០០ ០០០រៀលទៅដល់២ប្រភេទកីឡាគឺ តេក្វាន់ដូ ITF និង វ៉ូវីណាម។ អ្នកឈ្នះមេដាយមាសបាន ៣០ម៉ឺនរៀល មេដាយប្រាក់បាន ២០ម៉ឺនរៀល មេដាយសំរឹទ្ធបាន ១០ម៉ឺនរៀល ចំណែកគ្រូៗបានម្នាក់ៗ ១០ម៉ឺន ចំពោះអ្នកមិនបានមេដាយក៏ទទួលបានប្រាក់លើកទឹកផងដែរ៕