
- 2022-02-02 20:08:09
- ប្រដាល់
សហព័ន្ធប្រដាល់សកល៖ សិក្ខាកាមចូលរួមសិក្សាយ៉ាងយកចិត្តទុកដាក់ និងទទួលបានលទ្ធផលល្អ
- 2022-02-02 20:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់សកល៖ សិក្ខាកាមចូលរួមសិក្សាយ៉ាងយកចិត្តទុកដាក់ និងទទួលបានលទ្ធផលល្អ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធប្រដាល់សកល ថាសិក្ខាកាមទាំង២០រូបចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូថ្នាក់ជាតិនេះគឺមានការយកចិត្តទុកដាក់ និងទទួលបានចំណេះដឹងល្អៗជាច្រើនដែលជាបច្ចេកទេសអន្តរជាតិ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា សម្រាប់វគ្គបណ្ដុះបណ្ដាលនេះគឺគ្រូឧបទេសជនជាតិអង់គ្លេសបានបង្រៀនលើបច្ចេកទេសបង្វឹកសិស្ស បច្ចេកទេសហ្វឹកហាត់ប្រដាល់សកល និងទទួលនាទីជាគ្រូបង្វឹកផងដែរ។
ចំពោះសិក្ខាកាមវិញគឺខិតខំមែនទែន និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗដូចជាច្បាប់ប្រដាល់សកល បទពិសោធកម្រិតអន្តរជាតិដែលប្រទេសជឿនលឿនលើវិស័យប្រដាល់នេះកំពុងប្រើប្រាស់ និងអនុវត្តន៍ជាដើម។
រំលឹកដែរថា វគ្គបណ្ដុះបណ្ដាលគ្រូប្រដាល់សកលថ្នាក់ជាតិ នេះធ្វើឡើងនៅ NOCC មានរយៈពេល ៣ថ្ងៃទើបបិទបញ្ចប់ម្សិលមិញនេះទេ។ សិក្ខាកាមចូលរួមមាន២០រូបមកពីបណ្ដាក្លឹបប្រដាល់នានានៅកម្ពុជា៕