• 2022-02-04 20:16:47
  • កីឡា​ផ្សេង​ៗ

វីដេអូខ្លីបង្ហាញចំណាប់អារម្មណ៍កីឡាករក្នុងការប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES

  • 2022-02-04 20:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញវីដេអូខ្លីបង្ហាញចំណាប់អារម្មណ៍របស់កីឡាករជ័យលាភីដែលបានកាន់ពានត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការប្រកួត «WURKZ MOUNTAIN BIKE SERIES» ជុំចុងក្រោយដោយជោគជ័យលើទឹកដីនៃឩទ្យានជាតិគិរីរម្យកាលពីពេលថ្មីៗ។

ក្នុងនោះ​ កីឡាករ ទូច គន្ធន់ ម្ចាស់ពានលើវិញ្ញាសា VIP ដែលបានចូលរួមការប្រកួតទាំង៣ជុំ មានប្រសាសន៍ថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក បានបង្កើតកម្មវិធីប្រណាំងកង់នេះឡើង។ កម្មវិធីនេះ មិនមែនមានន័យសម្រាប់តែខ្ញុំនោះទេ ថែមទាំងសម្រាប់ក្មេងៗ និងកីឡាករដទៃទៀត បានចូលរួម ដែលធ្វើឲ្យវិស័យកីឡាជិះកង់របស់យើងមានការរីកលូតលាស់។ ខ្ញុំពិតជាមានមោទកភាពដែលបានប្រឹងប្រែងក្នុងការប្រកួត ដើម្បីដណ្តើមបានជ័យជម្នះទាំង៣ជុំនេះ»។

ចំណែកឯ កីឡាករ ឈួន យ៉េន ម្ចាស់ជ័យលាភីលើវិញ្ញាសា Master មានប្រសាសន៍ថា៖ «បើភេសជ្ជៈប៉ូវកម្លាំង វើក បន្តឩបត្ថម្ភកម្មវិធីប្រណាំងកង់ភ្នំបន្តទៀត នោះវិស័យកីឡានេះនឹងមានការរីកចម្រើន ហើយធ្វើឲ្យកីឡាករអាចត្រៀមលក្ខណៈបានល្អ ដើម្បីឈានទៅប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ»។

ដោយឡែក កីឡាករ ហួត លយរស្មី ម្ចាស់ជ័យលាភីលើវិញ្ញាសា A បានឲ្យដឹងថា លោកទទួលបានអត្ថប្រយោជន៍ជាច្រើនពីការចូលរួមកម្មវិធីនេះ។ ទីមួយលោកទទួលបានលទ្ធផលល្អពីការប្រកួត ដែលបង្ហាញ ពីសមត្ថភាពពិត និងទទួលបានការហ្វឹកហាត់ជាក់ស្តែង។ ទីពីរលោកមានអារម្មណ៍ថាការរៀបចំរបស់ភេសជ្ជៈប៉ូវកម្លាំង វើក មានភាពកក់ក្តៅគ្រប់៣កន្លែង ដោយផ្តល់ជូននូវភេសជ្ជៈប៉ូវកម្លាំង វើក និងទឹកបរិសុទ្ធ កម្ពុជាសម្រាប់ទទួលទានគ្រប់គ្រាន់។

កីឡាករ ច័ន្ទ រដ្ឋា ម្ចាស់ជ័យលាភីលើវិញ្ញាសា CMG សម្តែងអារម្មណ៍យ៉ាងដូច្នេះថា៖«ការប្រណាំងមានឩបសគ្គច្រើនមែន មានស្ពាន មានភក់ មានទួល ហើយច្រវាក់កង់ខ្ញុំខូចទៀត ប៉ុន្តែវាមិនលំបាកពេកទេ អ្វីដែលសំខាន់គឺយើងជោគជ័យ ដោយតស៊ូអស់ពីសមត្ថភាពឲ្យដល់គោលដៅ»។

លោក Pierre Yves Catry ស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំក៏បានមានប្រសាសន៍ក្នុងវីដេអូថា៖ «ជុំគិរីរម្យនេះ បានចូលរួមដោយកីឡាករចំនួន ៣៩១នាក់ ដែលជាតួលេខច្រើនបំផុតសម្រាប់ការប្រណាំងនៅគិរីរម្យ»។ ក្រៅពីនេះ ក៏មានកីឡាករមួយចំនួនទៀតសម្តែងចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះផងដែរ។ សូមទស្សនាវីដេអូទាំងអស់គ្នាដើម្បីជ្រាបកាន់តែច្បាស់។

អត្ថបទ៖ នរវិទូ

មតិយោបល់