
- 2022-02-07 19:58:08
- កីឡាផ្សេងៗ
អនុប្រធានសហព័ន្ធការ៉ាតេ៖ បញ្ចប់វគ្គចៅក្រម សិក្ខាកាមមានការអភិវឌ្ឍន៍ និងរីកចម្រើន
- 2022-02-07 19:58:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានសហព័ន្ធការ៉ាតេ៖ បញ្ចប់វគ្គចៅក្រម សិក្ខាកាមមានការអភិវឌ្ឍន៍ និងរីកចម្រើន
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធការ៉ាតេកម្ពុជា ក្រោយបញ្ចប់វគ្គចៅក្រម អាជ្ញាកណ្ដាលថ្នាក់ជាតិ គឺមើលឃើញថាសិក្ខាកាមចូលរួមមានការអភិវឌ្ឍន៍ និងរីកចម្រើនដែលជាការល្អសម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ នាខែមិនា ២០២២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ឯកឧត្ដម សាយ ណូរ៉ា អនុប្រធានសហព័ន្ធសំដែងនូវអំណរស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលសហការគ្នាយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធក្នុងការរៀបចំជាវគ្គបណ្ដុះបណ្ដាលផ្សេងៗនេះឡើង។
តាមរយៈវគ្គសិក្សានេះឯកឧត្ដមមើលឃើញថា សិក្ខាកាមមានការចេះដឹងច្បាស់លាស់បានល្អ មានការអភិវឌ្ឍន៍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទាំងបរិមាណ និងគុណភាពដែលទទួលបានលទ្ធផលផ្លែផ្កាជាទីមោទកភាព។ នេះជាសក្ដានុពលមួយផងដែរសម្រាប់កម្ពុជាដែលត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកម្មវិធីជើងឯក ការ៉ាតេ អាស៊ីអាគ្នេយ៍ លើកទី៩ នាខែមិនា ខាងមុខនេះផង។
រំលឹកដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលកម្រិតថ្នាក់ជាតិ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ ៦ ខែកុម្ភៈ ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ សិក្ខាកាមចូលរួមមាន ២៥នាក់ មកពីសាលាគុន សមាគម ក្លឹបចំនួន ៩៕