
- 2022-02-09 20:12:46
- កីឡាផ្សេងៗ
សហព័ន្ធខ្មែរកីឡាហែលទឹក៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគឺផ្ដោតខ្លាំងលើមន្ត្រីតាមតំបន់មានអាងហែលទឹក
- 2022-02-09 20:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធខ្មែរកីឡាហែលទឹក៖ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគឺផ្ដោតខ្លាំងលើមន្ត្រីតាមតំបន់មានអាងហែលទឹក
ចន្លោះមិនឃើញ
តំណាងសហព័ន្ធខ្មែរកីឡាហែលទឹក វគ្គបណ្ដុះបណ្ដាលគណៈកម្មការបច្ចេកទេស និងមន្ត្រីដឹកនាំការប្រកួតដែលបញ្ចប់ទៅនេះគឺផ្ដោតសំខាន់បំផុតលើមន្ត្រីដែលមកពីតំបន់មានអាងទឹកដូចជា កំពង់ចាម កោះធំ ជាដើម។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺធ្វើឡើងមានរយៈពេល៣ថ្ងៃដែលមានសិក្ខាកាមចូលរួម៣០នាក់មកពីមន្ទីរអប់រំខេត្តកណ្ដាល កំពង់ចាម បាត់ដំបង និងមន្ត្រីនៃក្លឹបហែលទឹកមួយចំនួនទៀត។
គោលបំណងនៃការបើកវគ្គនេះឡើងគឺចង់ពង្រីកសមាសភាពធនធានមន្ត្រីគណៈកម្មការបច្ចេកទេសថ្នាក់ជាតិឲ្យមានចំនួនកើនឡើងតាមផែនការរបស់សហព័ន្ធដើម្បីមានសមត្ថភាពដឹកនាំការប្រកួតក្នុងស្រុកដូចជាកីឡាជាតិ និងស៊ីហ្គេម ២០២៣ ជាដើម។ មួយវិញទៀតគឺផ្ដោតលើមន្ត្រីនៅតំបន់មានអាងហែលទឹកដូចជា កោះធំ កំពង់ចាម ខេត្តបាត់ដំបង និងរាជធានីភ្នំពេញតែម្ដង។ នេះក៏ជាសមិទ្ធផលថ្មីមួយទៀតដែលសហព័ន្ធបានបណ្ដុះធនធានមន្ត្រីក្មេងៗថ្មីបន្ថែម។
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកបានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសដឹកនាំការប្រកួត គណៈកម្មការរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃតី៧ ដល់ ៩ ខែកុម្ភៈ ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ សិក្ខាកាមចូលរួមសរុប ៣០នាក់មកពីមន្ទីរអប់រំ និងក្លឹបមួយចំនួន៕