• 2022-02-10 01:31:57
  • កីឡា​ផ្សេង​ៗ

អ្នក​ជំនាញ​ខាង​ចំបាប់៖​ កីឡា​នេះ​មាន​ការ​អត់ធ្មត់​កាន់​តែ​ខ្ពស់​ ការ​អភិវឌ្ឍន៍ក៏​រីកចម្រើន​កាន់​តែ​ខ្លាំង​ដែរ​

  • 2022-02-10 01:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ថា​កីឡា​ចំបាប់​នេះ​​ស្រដៀង​និង​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​ចំនួន​ដែរ​ គឺ​មាន​ការ​ឈឺចាប់​ថ្លោះគ្រៀក​ច្រើន​ ប៉ុន្តែ​បើ​កីឡាករ​ កីឡា​ការិនី​មាន​ការ​អត់ធ្មត់​កាន់​តែ​ខ្ពស់​នោះ​ការ​អភិវឌ្ឍន៍​ ឬ​ភាព​ជោគជ័យ​មាន​កាន់​តែ​ខ្លាំង។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ចំបាប់​នេះ​បើ​កីឡាករ​ កីឡា​ការិនី​ស៊ូទ្រាំ​ការ​ឈឺចាប់​មិនបាន​ទេ​ គឺ​ទៅ​មុខ​អត់​រួច​ទេ។​ កីឡា​ចំបាប់​​គឺ​ស្រដៀង​ និង​កីឡា​ប្រយុទ្ធ​ផ្សេងៗ​ និង​ជួប​ហានិភ័យ​ខ្ពស់​ជាង​កីឡាមួយ​ចំនួន​ទៅ​ទៀត​ គឺឧស្សាហ៍​ថ្លោះ​គ្រៀក​ អីចឹង​ទាល់តែ​ម្នាក់ៗ​មាន​ការ​ស៊ូទ្រាំ​អត់​ធ្មត់​ខ្ពស់​ទើប​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​ និង​ជោគជ័យ​ទៅ​បាន។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ចំបាប់​ក៏​ត្រូវ​បាន​ CAMSOC​ ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​មេដាយ​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។​ តាម​ដំណឹង​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ ២០២២​ សហព័ន្ធ​គ្រោង​បញ្ចូន​កីឡាករ​របស់​ខ្លួន​ចំនួន​១៥​នាក់​ទៅ​ហ្វឹកហាត់​បច្ចេកទេស​នៅ​ប្រទេស​អ៊ីរ៉ង់ ​ដើម្បី​ត្រៀម​ស៊ីហ្គេម​ វៀតណាម​ ខែ​ឧសភា​ និង​ស៊ីហ្គេម​ ២០២៣៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់