
- 2022-02-12 04:05:09
- កីឡាផ្សេងៗ
លោក អ៊ូ តារា៖ អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹកជាតួអង្គធ្វើឲ្យល្បុក្កតោរីកចម្រើនទៅមុខ
- 2022-02-12 04:05:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក អ៊ូ តារា៖ អាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹកជាតួអង្គធ្វើឲ្យល្បុក្កតោរីកចម្រើនទៅមុខ
ចន្លោះមិនឃើញ
លោក អ៊ូ តារា ថាអាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹកគឺជាតួអង្គសំខាន់ដែលធ្វើឲ្យគុនល្បុក្កតោរីកចម្រើនទាំងនៅឆាកជាតិ និងអន្តរជាតិផងដែរ។
អគ្គលេខាធិការរងខាងលើនេះបានលើកឡើងថា អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកគឺមានតួនាទីសំខាន់ជាពិសេសលើការរៀបចំការប្រកួត ការបង្ហាត់បង្រៀនទាំងក្នុងស្រុក ក្រៅស្រុក ដូច្នេះហើយជាផ្នែកមួយជួយដល់ល្បុក្កតោមានភាពរីកចម្រើន។
លោក អ៊ូ តារា បន្ថែមទៀតថា កន្លងទៅការកាត់សេចក្ដី ការដាក់ពិន្ទុអាចនឹងមានការលំអៀងតាមអារម្មណ៍ ឬមនោសញ្ចេតនាផ្សេងៗ ប៉ុន្តែដោយមានទំនើបកម្មពីគ្រូតាៗបានចងក្រង បទបញ្ញត្តិច្បាស់លាស់នៅនេះការអនុវត្តន៍លើកិច្ចការដាក់ពិន្ទុមានភាពសុក្រឹត យុត្តិធម៌។ តាមរយៈវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលរយៈពេល៤ថ្ងៃកន្លងទៅនេះនឹងធ្វើឲ្យសិក្ខាកាមមានមូលដ្ឋានរឹតតែច្បាស់លាស់ និងតៀមខ្លួនរៀបចំការប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិនៅពេលខាងមុខ។
រំលឹកដែរថា សហព័ន្ធកីឡាគុនល្បុក្កតោ បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលរយៈពេល ៤ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ ១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សិក្ខាកាមចូលរួមមាន២៨រូប៕