• 2022-03-01 00:34:19
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ៖​ ជួបជុំ​ព្រឹទ្ធាចារ្យ​ចាស់ៗ​រឹតចំណង​សាមគ្គី​ និង​រំលឹក​អនុស្សាវរីយ​

  • 2022-03-01 00:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ព្រឹកមិញ​នេះ​បាន​ជួបជុំ​គ្នា​ជា​មួយ​ព្រឹទ្ធាចារ្យ​ចាស់ៗ​ដូច​ជា​ សាន​ គឹមស៊ាន សេង​ ប៊ុនសុង​ អ៊ឹម​ សំរេច​ និង​សិស្ស​គុន​មួយ​ចំនួន​ដើម្បី​ផ្លាស់ប្ដូរ​យោបល់​រំលឹក​អនុស្សាវរីយ​ចាស់ៗ។​

ទិដ្ឋភាពព្រឹកមិញ

លោក​ គង់​ ចាន់ធីណា​ បាន​ឲ្យ​ដឹង​ថា​ ព្រឹកមិញ​នេះ​សហព័ន្ធ​បាន​ជួបជុំ​គ្នា​នៅ​ភោជនដ្ឋាន​មួយ​ក្នុង​ខណ្ឌ​ជ្រោយចង្វា​ ដែល​មាន​ការ​ផ្ដល់​កិត្តិយស​ពី​ព្រឹទ្ធាចារ្យ​ចាស់ៗ​ ប្រធាន​សហព័ន្ធ​ដូច​ជា​ ឯកឧត្ដម​ ម៉ក់​ សំអុល​ លោក​គ្រូ​ សាន​ គឹមស៊ាន អ៊ឹង​ សំរេច​ សេង​ ប៊ុនសុង​ រួម​ទាំង​មន្ត្រី​សហព័ន្ធ​ សិស្ស​គុន​ហាប់គីដូ​មួយ​ចំនួន។​

ទិដ្ឋភាពព្រឹកមិញ

កម្មវិធី​នេះ​ដែរ​គឺ​គ្រាន់តែ​ជួបជុំ​ព្រឹទ្ធាចារ្យចាស់ៗ​សួរសុខទុក្ខ​ ចែក​រំលែក​បទ​ពិសោធ​ ផ្ដល់​ដំបូន្មាន​ដល់​សិស្ស​គុន​ជំនាន់​ក្រោយ​ និង​ការ​រំលឹក​អនុស្សាវរីយ​ក្នុង​វិស័យ​កីឡា​នា​ពេល​កន្លង​ទៅ ការ​បណ្ដុះ​ធនធាន​ និងការ​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​ផ្សេងៗ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់