• 2022-03-02 20:00:15
  • កីឡា​ផ្សេង​ៗ

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ការ៉ាតេ​ជើងឯក​អាស៊ីអាគ្នេយ៍​ ចុង​ខែ​មីនា​ ២០២២​

  • 2022-03-02 20:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ការ៉ាតេ​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍​ នៅ​ចុង​ខែ​មីនា​ ឆ្នាំ​២០២២​ នេះ​ដែល​មាន​ប្រទេស​ចូលរួម​ប្រហែល​៩​ ដើម្បី​ជា​ការ​ស្ទាបស្ទង់​សមត្ថភាព​មុន​ ស៊ីហ្គេម​ នៅ​វៀតណាម។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​សហព័ន្ធ​កំពុង​រស់រាន​ធ្វើ​កិច្ចការ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​ ដូច​ជា​ទំនាក់ទំនង​លើ​ការ​ចុះឈ្មោះ​ កិច្ចការ​រដ្ឋបាល​ និង​ការ​ទទួល​ខុសត្រូវ​ភារកិច្ច​ផ្សេងៗ​គ្នា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ (រូបភាពផ្ដល់ជូន)

កម្មវិធី​នេះ​គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​កម្ពុជា​ ដើម្បី​បាន​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដែល​បាន​ចំណាយ​ពេល​ហ្វឹកហាត់​កន្លង​មក​ជា​មួយ​គ្រូ​អ៊ីរ៉ង់​ គ្រូ​ជប៉ុន​ ថា​ខុសប្លែក​ រីកចម្រើន​ដល់​កម្រិត​ណា។​ នេះ​ក៏​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​មន្ត្រី​រៀបចំ​ដែល​បាន​ធ្វើ​វា​ឡើង​មុន​ការ​ប្រកួត​ស៊ីហ្គេម​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ២០២៣​ ខាង​មុខ។​

(រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​បាន​ប្រជុំ​ពិភាក្សា​លើ​កិច្ចការ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១​ ដល់​ ២៧​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅ​សាល​ក្នុង​កសកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់