
- 2022-03-04 01:34:56
- កីឡាផ្សេងៗ
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន៖ ជំរុញក្រុមការ៉ាតេកម្ពុជាប្រកួតបែបអន្តរជាតិឲ្យបានច្រើន
- 2022-03-04 01:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន៖ ជំរុញក្រុមការ៉ាតេកម្ពុជាប្រកួតបែបអន្តរជាតិឲ្យបានច្រើន
ចន្លោះមិនឃើញ
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថាជាយុទ្ធសាស្ត្ររបស់សហព័ន្ធគឺធ្វើម៉េចជំរុញដល់កីឡាករ កីឡាការិនីឲ្យធ្វើការប្រកួតបានច្រើនជាពិសេសលក្ខណៈអន្តរជាតិដើម្បីជាការត្រៀមឆ្ពោះទៅប្រជែងមេដាយពេលខាងមុខ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាយុទ្ធសាស្ត្រពិសេសមួយរបស់សហព័ន្ធនោះគឺការធ្វើម៉េចឲ្យក្រុមជម្រើសជាតិប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើបាន ហើយរឹតតែល្អទៀតនោះលក្ខណៈអន្តរជាតិ។
ដូច្នេះការធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍នៅចុងខែនេះគឺជាកម្មវិធីដ៏ល្អមួយសម្រាប់ក្រុមកីឡាការ៉ាតេរបស់កម្ពុជា។ ការប្រកួតមុនឈានដល់ ស៊ីហ្គេម នៅវៀតណាមក្នុងខែឧសភា នេះជាឱកាសមួយសម្រាប់កីឡាករ កីឡាការិនី បានស្ទាបស្ទង់វាយតម្លៃសមត្ថភាពរកចំណុចខ្លាំង ចំណុចខ្សោយដើម្បីឆ្ពោះទៅស៊ីហ្គេម តែម្ដង។ មួយទៀតក៏ជាការចង់ដឹងមើលថាបន្ទាប់ពីកីឡាករ កីឡាការិនីបានហាត់ជាមួយគ្រូអ៊ីរ៉ង់ គ្រូជប៉ុន មានការខុសប្លែកសមត្ថភាពដល់កម្រិតណា និងជាការបានសមផ្ទាល់ផង។
រំលឹកដែរថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២១ ដល់ ២៧ ខែមីនា ឆ្នាំ២០២២ នៅសាលក្នុងកសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សហព័ន្ធកំពុងអញ្ចើញដល់ប្រទេសនានាក្នុងតំបន់ដើម្បីចូលរួមព្រឹត្តិការណ៍មួយនេះ៕