• 2022-03-10 00:07:54
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ការ៉ាតេ៖​ ជើងឯក​អាស៊ីអាគ្នេយ៍​ កម្ពុជា​ម្ចាស់​ផ្ទះ​នឹង​ធ្វើ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ និង​កិត្តិយស​

  • 2022-03-10 00:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ថា​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី១​ នៃ​ព្រឹត្តិការណ៍​ជើងឯក​អាស៊ីអាគ្នេយ៍​ចុង​ខែ​នេះ​ កម្ពុជា​ប្ដេជ្ញា​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ និង​កិត្តិយស។​

ការប្រកួតការ៉ាតេកន្លងទៅ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ជើងឯក​កីឡា​ការ៉ាតេ​អាស៊ីអាគ្នេយ៍​ នៅ​ចុង​ខែ​នេះ​ជា​លើក​ទី១​ ហើយ​សម្រាប់​កម្ពុជា​ដែល​រៀបចំ​ការ​ប្រកួត​កម្រិត​អន្តរជាតិ​។​ មន្ត្រី​សហព័ន្ធ​ក៏​ដូច​ជា​ខាង​ CAMSOC​ កំពុង​មមាញឹក​លើ​កិច្ច​រៀបចំ​ទាំង​នេះ។​

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដូច​ទៅ​និង​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ ​គឺ​ធ្វើ​យ៉ាងណា​រៀបចំ​ការ​ប្រកួត​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ និង​កិត្តិយស​ជាតិ។​ ជា​ពិសេស​ក្នុង​បរិបទ​កូវីដ​នេះ​តែ​ម្ដង​ ឲ្យ​ប្រាកដ​ថា​អ្វី​ៗ​រៀបចំ​ដោយ​ល្អ​ប្រសើរ​ចំពោះ​បណ្ដា​ប្រទេស​ចូលរួម​ឲ្យ​មាន​សុវត្ថិភាព​ទាំង​អស់​គ្នា ​និង​ការ​វិលត្រឡប់​ទៅវិញដោយ​សេចក្ដី​សុខ។​ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ត្រូវ​បំពេញ​ភារកិច្ច​រៀងខ្លួន​បាន​ល្អ។​

ការប្រកួតការ៉ាតេកន្លងទៅ

រំលឹក​ដែរ​ថា​ ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ នឹងរៀបចំការ​ប្រកួត​ជើងឯកអាស៊ីអាគ្នេយ៍ ​នៅ​ថ្ងៃ​ទី២១​ ដល់​ ២៧​ ខែ​មីនា​ ឆ្នាំ​២០២២​ នៅ​សាល​ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ សហព័ន្ធ​កំពុង​អញ្ចើញ​ដល់​ប្រទេស​នានា​ក្នុង​តំបន់​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​មួយ​នេះ៕​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់