
- 2022-03-11 00:05:27
- ប្រដាល់
ដំណឹងល្អ! កីឡាករសកលកម្ពុជា ៣រូបនឹងទៅប្រកួតនៅប្រទេសថៃ ចុងខែមីនា
- 2022-03-11 00:05:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! កីឡាករសកលកម្ពុជា ៣រូបនឹងទៅប្រកួតនៅប្រទេសថៃ ចុងខែមីនា
ចន្លោះមិនឃើញ
សហព័ន្ធប្រដាល់សកលកម្ពុជា ថានៅចុងខែមីនា ២០២២ នេះនឹងបញ្ជូនកីឡាករ៣រូបទៅហ្វឹកហាត់នៅប្រទេសថៃ បន្ទាប់មកចូលរួមប្រកួតពានរង្វាន់នៅទីនោះតែម្ដង។
លោក ប៊ុន សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃ ទី១០ ខែមេសា ២០២២ នេះសហព័ន្ធនឹងបញ្ជូនកីឡាករ៣រូបទៅបោះជំរំហ្វឹកហាត់នៅ ភូកេត ប្រទេសថៃ។ ក្រៅតែពីការហ្វឹកហាត់ហើយនោះ កីឡាករកម្ពុជាក៏នឹងត្រូវចូលរួមការប្រកួតពានរង្វាន់របស់ប្រទេសថៃផងដែរ។
កីឡាករ៣រូបដែលនឹងត្រូវចេញទៅប្រទេសថៃ នោះរួមមានទី១ កីឡាករ សៅ រង្សី ទម្ងន់ ៥៧ទី២ ទូច ដេវីត ទម្ងន់ ៦០ និង វី សម្ភស្ស ទម្ងន់ ៦៩គីឡូក្រាម៕