• 2022-03-14 00:14:49
  • កីឡា​ផ្សេង​ៗ

យុវជន​ក្លឹប​កំពង់សំណាញ់៖​ ​ហេតុ​ផល​ចាញ់​គឺ​យើង​អន់​ខ្លួន​ឯង​ ប៊ូល​វ៉ៃ​បាន ​តែ​ចូល​អត់​បាន​

  • 2022-03-14 00:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​នៃ​ក្លឹប​ប៊ូល​កំពង់សំណាញ់​ ថា​ការ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ខេត្ត​កណ្ដាល​ម្សិលមិញ​នេះ​គឺ​ចាញ់​ដៃគូ​ត្រង់​អន់​ឯង​ខ្លួន​ឯង​ ប៊ូល​វ៉ៃ​គឺ​ធ្វើ​បាន​ល្អ​ ប៉ុន្តែ​ប៊ូល​ចូល​បែរ​ជា​ធ្វើ​មិន​បាន​ល្អ​ទៅ​វិញ។​

ក្រុមកំពង់សំណាញ់១

ហៀប​ ប៉ាឃាំង​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​ខ្លួន​ម្សិលមិញ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​កីឡាករ​ក្នុង​ក្រុម​ធ្វើ​មិនបាន​ល្អ​លើ​ប៊ូល​ចូល​ ចំណែក​ប៊ូល​វ៉ៃ​ធ្វើ​បាន​ល្អ​ធម្មតា។​ ប៊ូល​ចូល​ដែល​ធ្វើ​មិន​ល្អ​នេះ​អាច​មក​ពី​ទីលាន​ផង​ដែរ​ ដោយ​សារ​តែ​មិន​ធ្លាប់​ហាត់​សម​ និង​ប្រកួត​ទីលាន​បែប​នេះ​ពី​មុន​មក។​

ក្រុមកំពង់សំណាញ់១

យុវជនវ័យ១៤​ឆ្នាំ​ខាង​លើ​បន្តថា​ ចំពោះ​សមត្ថភាព​ដៃគូ​វិញ​គឺ​ក្រុម​របស់​គេ​ល្អ​ ទាំង​ប៊ូល​ចូល​ និង​វ៉ៃ​ ខណៈ​ក្រុម​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ទើប​ជា​ហេតុ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ខេត្ត​កណ្ដាល​នេះ។​ យ៉ាងណា​បើ​មាន​ឱកាស​ក្រោយ​រូប​គេ​ក៏​ដូច​ជា​ក្រុម​ទាំង​មូល​ប្ដេជ្ញា​ប្រឹងប្រែង​ប្រកួត​យក​ឈ្នះ​វិញ​ដើម្បី​មុខមាត់​ក្លឹប​ និង​មុខមាត់​គ្រូ​ផង​ដែរ។​

លោក​ ពៅ​ វណ្ណា​ តំណាង​មន្ទីរ​អប់រំ​ខេត្ត​កណ្ដាល​ លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​អ្នក​មាន​សមត្ថភាព​ខ្លាំង​ មាន​ថ្វី​ដៃ​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​ និង​ជា​រក​ក្រុម​ត្រៀម​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​ជា​មួយ​ខេត្ត​ដែល​ជា​បក្សសម្ព័ន្ធ​ក្នុង​ពង្រឹង​គុណ​ផង​ដែរ។​

ក្រុមកំពង់សំណាញ់១

រំលឹក​ដែរ​ថា​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​កណ្ដាល​ ម្សិលមិញ​នេះ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​ខេត្ត​ម្សិលមិញ​នេះ​លើ​ទីលាន​របស់​មន្ទីរ​ខេត្ត​តែ​ម្ដង។​ វិញ្ញាសា​ ៣ទល់៣​ ក្រុម​ជាប់​លេខ១​ បាន​លើ​ក្លឹប​សេរីភាព២​ ក្រុម​លេខ២​ បាន​លើ​ក្លឹប​កំពង់សំណាញ់១​ ក្រុម​លេខ៣​ ក្លឹប​វិទ្យាល័យ​តាខ្មៅ​ និង​លេខ៤​ ក្លឹប​កំពង់សំណាញ់១៕​

ក្រុមលេខ១ សេរីភាព២
ទិដ្ឋភាពបិទបញ្ចប់

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់