
- 2022-03-20 21:35:11
- ប្រដាល់
អ៊ុយក្រែនឲ្យ Loma និង Usyk ទៅប្រកួតវិញ តែសាមីខ្លួនស្ទាក់ស្ទើរព្រោះជាប់ធ្វើទ័ពការពារក្រុងគៀវ
- 2022-03-20 21:35:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុយក្រែនឲ្យ Loma និង Usyk ទៅប្រកួតវិញ តែសាមីខ្លួនស្ទាក់ស្ទើរព្រោះជាប់ធ្វើទ័ពការពារក្រុងគៀវ
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់ទាំងពីរ Oleksandr Usyk និង Vasy Lomachenko ទទួលបានការអនុញ្ញាតឲ្យចាកចេញពីប្រទេសអ៊ុយក្រែន ដើម្បីហាត់និងប្រកួត។ នេះបើតាមការឲ្យដឹងពីអ្នកចាំគូ (Promoter) Bob Arum។
តាមការគ្រោងទុក Usyk ត្រូវប្រឈមមុខជាមួយ Anthony Joshua ក្នុងការប្រកួតសងសឹកដណ្ដើមខ្សែក្រវាត់ទម្ងន់ធ្ងន់នៅក្នុងខែឧសភាឬមិថុនា។ ឯ Lomachenko ត្រូវរំពឹងប៉ះជាមួយម្ចាស់ខ្សែក្រវាត់ George Kambosos Jr ក្នុងប្រទេសអូស្ដ្រាលី។
យ៉ាងណាក្ដី ពេលដែលប្រទេសរុស្សីចូលឈ្លានពានប្រទេសអ៊ុយក្រែន កីឡាករទាំងពីរបានត្រលប់មកកាន់ស្រុកកំណើតដើម្បីចូលបម្រើទ័ព និងការពារជាតិ។ តាមច្បាប់បុរសដែលគ្រប់អាយុបច្ចុប្បន្នមិនអាចអនុញ្ញាតចេញពីអ៊ុយក្រែនឡើយ ប្រសិនបើពួកគេត្រូវបានកោះហៅទៅបម្រើទ័ព។
ដោយសារតែការចូលបម្រើទ័ព និងច្បាប់របស់ប្រទេសទាំង Lomanchenko និង Usyk សុទ្ធតែមិនអាចប្រកួត។ ប៉ុន្តែតាមការប្រកាសនិងបញ្ជាក់ថ្មីៗនេះពី (Promoter) Bob Arum ថា អ៊ុយក្រែនបានសហការជាមួយលោកអាចឲ្យ Lomanchenko និង Usyk ចេញប្រកួតបាន ព្រោះវាជាតម្លៃនៃការផ្សព្វផ្សាយពេលដែលពួកចេញហាត់ និងប្រកួតដណ្ដើមខ្សែក្រវាត់។ យ៉ាងណាក្ដី ទាំងអស់នេះក៏ត្រូវអាស្រ័យលើកីឡាករខ្លួនឯងផ្ទាល់ថា ចង់ចេញវាយ ឬបន្តការពារជាតិ។
ដោយបច្ចុប្បន្នពួកគេទាំងពីរនាក់ខាងលើកំពុងតែស្ពាយកាំភ្លើងជាប់ខ្លួន នៅសរមភូមិមុខនៅឡើយទេ។ កងទ័ពរុស្ស៊ីកំពុងរុលទៅមុខកាន់តែខ្លាំងហើយ ដោយអាចនឹងវាយចូលក្រុងគៀវបានគ្រប់ពេល។ ដោយក្រុមកងទ័ពរុស្ស៊ី កំពុងជីកលានដ្ឋានជុំវិញក្រុងគៀវតែម្ដង ដោយទំនងជានឹងបើកការវាយប្រហារសង្គ្រប់ឆាប់ៗ។ ពលរដ្ឋ និងកងទ័ពអ៊ុយក្រែន ទោះជាត្រូវលោមព័ន្ធយ៉ាងនេះក្ដី តែពួកគេក៏បង្ហាញគោលជំហរ ស៊ូរស្លាប់ មិនព្រមចុះចាញ់សង្គ្រាមមួយនេះដែរ៕