
- 2022-03-22 00:29:24
- កីឡាផ្សេងៗ
ហេង ច័ន្ទសុគន្ធា៖ ហាត់ប៊ូល៧ឆ្នាំមកហើយ ក្ដីសង្ឃឹមថ្ងៃណាមួយបានចេញប្រកួតនៅក្រៅប្រទេស
- 2022-03-22 00:29:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ច័ន្ទសុគន្ធា៖ ហាត់ប៊ូល៧ឆ្នាំមកហើយ ក្ដីសង្ឃឹមថ្ងៃណាមួយបានចេញប្រកួតនៅក្រៅប្រទេស
ចន្លោះមិនឃើញ
កីឡាការិនីវ័យ ២២ឆ្នាំ ហេង ច័ន្ទសុគន្ធា ចូលហ្វឹកហាត់កីឡាប៊ូល និងប៉េតង់ នេះអស់រយៈពេល៧ឆ្នាំមកហើយ ក្ដីស្រមៃចង់ចេញទៅប្រកួតនៅអន្តរជាតិតំណាងឲ្យប្រទេសជាតិក្នុងថ្ងៃណាមួយ។
ច័ន្ទសុគន្ធា បានឲ្យដឹងថា បើគិតពីការហ្វឹកហាត់ ឬចូលក្នុងវិស័យប៊ូល និងប៉េតង់នេះប្រហែល៧ឆ្នាំមកហើយ គឺតាំងពីឆ្នាំ ២០១៥មកម្ល៉េះ។ កាលពីមុនរូបគេហ្វឹកហាត់ជាកីឡាការិនីថ្នាលជម្រើសជាតិប៉ុណ្ណោះ។ យ៉ាងណាការប្រកួតជម្រុះដើម្បីុយកតំណាងកម្ពុជាសម្រាប់ចេញទៅប្រកួតនៅក្រៅគឺរូបគេធ្លាក់បាត់ហើយ ព្រោះមានជើងចាស់ល្អៗ និងខ្លាំងច្រើន។
បើទោះជាចំណាយពេលជិត១០ឆ្នាំនេះមិនទាន់អាចមានសមត្ថភាពប្រជែងទៅក្រៅបានមែន កីឡាការិនីប្រចាំក្លឹបក្រសួងមហាផ្ទៃរូបនេះមិនបោះបង់ក្ដីស្រមៃនោះទេ ពោលនៅតែបន្តខំប្រឹងហ្វឹកហាត់ បន្តខំប្រឹងប្រែងពង្រឹងសមត្ថភាពដដែលដើម្បីសម្រេចក្ដីស្រមៃ។
រំលឹកដែរថា ហេង ច័ន្ទសុគន្ធា ទើបជាប់លេខ២ ឈ្នះមេដាយប្រាក់១គ្រឿងក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឆ្នាំ២០២១ ដែលបញ្ចប់ទៅកាលពីថ្ងៃទី៦ មីនា ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ច័ន្ទសុគន្ធា ជាកីឡាការិនីរបស់ក្លឹបប៊ូល និងប៉េតង់ ក្រសួងមហាផ្ទៃ៕