
- 2022-03-23 19:55:08
- កីឡាផ្សេងៗ
ការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍៩ប្រទេសចូលរួមចាប់ប្រកួតស្អែកនេះហើយនៅភូមិន្ទភ្នំពេញ
- 2022-03-23 19:55:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍៩ប្រទេសចូលរួមចាប់ប្រកួតស្អែកនេះហើយនៅភូមិន្ទភ្នំពេញ
ចន្លោះមិនឃើញ
ការប្រកួតជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះចាប់ផ្ដើមប្រកួតស្អែកនេះហើយនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៩ នេះត្រូវបានកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រើរយៈពេល៣ថ្ងៃដើម្បីប្រកួតប្រជែងរកមេដាយជូនប្រទេសរៀងៗខ្លួនទាំង៩មកចូលរួម។ ការប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ ២៧ ខែមីនា ឆ្នាំ២០២២។
ចំពោះប្រទេសចូលរួមមាន កម្ពុជា(ម្ចាស់ផ្ទះ) ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ សរុបកីឡាករ កីឡាការិនីមាន ១២១នាក់។ ក្នុងនោះកម្ពុជា និងឥណ្ឌូណេស៊ី មានកីឡាករ កីឡាការិនីច្រើនជាងគេគឺរហូតដល់ ២០នាក់ដូចគ្នា។
បញ្ជាក់ដែរថា ការប្រកួតនេះធ្វើឡើងក្នុងសាលហ្វឹកហាត់ការ៉ាតេនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំពោះវិញ្ញាសាលេងលើសម្ដែងកត្តា និងប្រយុទ្ធ៕